km_tn/rom/15/20.md

3.2 KiB
Raw Permalink Blame History

បំណងចិត្តរបស់ខ្ញុំ គឺចង់ប្រកាសដំណឹងល្អបែបនេះឯង ប៉ុន្តែ មិនមែនកន្លែងដែលគេស្គាល់ព្រះនាមព្រះគ្រិស្តរួចហើយនោះទេ

លោកប៉ូលគ្រាន់តែចង់ផ្សាយដំណឹងល្អ ទៅដល់មនុស្សដែលមិនទាន់បានឭអំពីព្រះគ្រិស្ត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយហេតុនេះ ខ្ញុំចង់ប្រកាសដំណឹងល្អនៅទីកន្លែងណា ដែលមនុស្សមិនធ្លាប់បានឮអំពីព្រះគ្រិស្ត»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ដើម្បីកំុឲ្យខ្ញុំបានសង់នៅលើគ្រឹះរបស់អ្នកផ្សេងឡើយ

លោកប៉ូលមានប្រសាសន៍ពីបេសកកម្មការងាររបស់លោក ដែលដូចជាការសាងសង់ផ្ទះនៅលើគ្រឹះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដើម្បីកុំឲ្យខ្ញុំបន្តការងារដែលអ្នកផ្សេងបានចាប់ផ្តើមរួចទៅហើយនោះ។ ខ្ញុំមិនចង់ធ្វើជាមនុស្សដែលសាងសង់ផ្ទះលើគ្រឹះរបស់អ្នកណាម្នាក់ផ្សេងនោះទេ» (UDB)។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដូចមានសេចក្តីចែងទុកមកថា

នៅទីនេះលោកប៉ូលសំដៅដល់អ្វីដែលលោកអេសាយបានសរសេរនៅក្នុងបទគម្ពីរ។ អ្នកអាចបកប្រែក្នុងទម្រង់សកម្ម និងធ្វើឲ្យមានន័យអត្ថន័យ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្វីដែលកំពុងកើតឡើង គឺដូចជាអ្វីដែលលោកអេសាយបានសរសេរក្នុងបទគម្ពីរ»។ (សូមមើលៈ [[rc:///ta/man/translate/figs-activepassive]] និង [[rc:///ta/man/translate/figs-explicit]])

អស់អ្នកដែលមិនបានឮពីព្រះអង្គ

លោកប៉ូលនិយាយពី «ដំណឹង» ឬសារអំពីព្រះគ្រិស្តមានដែលហាក់មានជីវិត និងមានសកម្មភាពដោយខ្លួនឯង។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អស់អ្នកដែលមិនមានអ្នកណាប្រាប់ដំណឹងអំពីព្រះគ្រិស្ត»។ (សូមមើលៈ rc://*/ta/man/translate/figs-personification)