km_tn/rom/15/17.md

3.5 KiB

សេចក្តីអំណររបស់ខ្ញុំគឺនៅក្នុងព្រះគ្រិស្តយេស៊ូ ហើយនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់

ឃ្លា «កិច្ចការរបស់ព្រះជាម្ចាស់» នៅទីនេះ អាចសំដៅដល់កិច្ចការដែលព្រះជាម្ចាស់បានជ្រើសរើសលោកប៉ូលដើម្បីធ្វើវា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ទោះបីយ៉ាងណាក៏ដោយ ខ្ញុំមានហេតុផលដើម្បីមានអំណរក្នុងព្រះគ្រិស្តយេស៊ូ និងក្នុងកិច្ចការរបស់ព្រះជាម្ចាស់ដែលប្រទានអោយខ្ញុំធ្វើ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ដ្បិត ខ្ញុំនឹងមិនហ៊ាននិយាយពីអ្វីទាំងអស់... មានការជាច្រើនបានសម្រេច ដោយសារសំដី និងការប្រព្រឹត្ត ដោយសារអំណាចនៃទីសម្គាល់ និងការអស្ចារ្យ ព្រមទាំងដោយសារអំណាចរ​បស់ព្រះវិញ្ញាណដ៏វិសុទ្ធ

អ្នកអាចបកប្រែឃ្លាអវិជ្ជមានស្ទួននេះ ទៅជាទម្រង់វិជ្ជមានវិញ។ ឃ្លា «មានការជាច្រើន» នៅទីនេះ សំដៅដល់អ្វីដែលព្រះគ្រិស្តបានសម្រេចតាមរយៈលោកប៉ូល។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដោយសារការស្តាប់បង្គាប់របស់សាសន៍ដទៃ ខ្ញុំនឹងនិយាយតែអ្វីដែលព្រះគ្រិស្តសម្រេចតាមរយៈខ្ញុំ ដោយសារសម្តី និង ការប្រព្រឹត្តរបស់ខ្ញុំ ដោយសារអំណាចនៃទីសម្គាល់ និងការអស្ចារ្យ ព្រមទាំងដោយសារអំណាចរ​បស់ព្រះវិញ្ញាណដ៏វិសុទ្ធ»។ (សូមមើលៈ [[rc:///ta/man/translate/figs-doublenegatives]] និង [[rc:///ta/man/translate/figs-explicit]])

ទីសម្គាល់ និងការអស្ចារ្យ

ពាក្យទាំងពីរនេះ មានអត្ថន័យជាគោលដូចគ្នា ហើយសំដៅដល់ប្រភេទផ្សេងៗគ្នានៃការអស្ចារ្យ។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)

នាំដំណឹងល្អរបស់ព្រះគ្រិស្តពីក្រុងយេរ៉ូសាឡិមរហូតដល់ក្រុង​អ៊ីលី‌រីកុន​

គឺមកពីក្រុងយេរូ៉សាឡិមដែលនៅឆ្ងាយពីក្រុង​អ៊ីលី‌រីកុន​ ជាតំបន់មួយក្បែរអ៊ីតាលី។