km_tn/rom/15/14.md

2.2 KiB

ប្រយោគភ្ជាប់

លោកប៉ូលរំលឹកអ្នកជឿនៅក្រុងរ៉ូមថា ព្រះជាម្ចាស់បានជ្រើសគាត់ដើម្បីនាំដំណឹងល្អដល់សាសន៍ដទៃ។

បងប្អូនអើយ ខ្លួនខ្ញុំផ្ទាល់ក៏មានទំនុកចិត្តលើបងប្អូនដែរ

លោកប៉ូលប្រាកដចិត្តភ្លាមថា ក្នុងអាកប្បកិរិយារបស់អ្នកជឿនៅក្រុងរ៉ូម គឺពួកគេមានការគោរពគ្នាទៅវិញទៅមក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ខ្លួនខ្ញុំផ្ទាល់ប្រាកដណាស់ថាបងប្អូនមានពេញដោយក្តីស្រលាញ់ ក្នុងការប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក» (UDB)។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

បងប្អូន

សំដៅដល់អ្នកជឿ ដែលរួមទាំងបុរស និងស្រ្តី។

ពេញដោយចំណេះដឹងគ្រប់យ៉ាង

លោកប៉ូលបន្ថែមអត្ថន័យដើម្បីបញ្ជាក់គោលបំណងរបស់លោក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «បានបំពេញដោយចំណេះដឹងគ្រប់គ្រាន់ ដើម្បីដើរតាមព្រះជាម្ចាស់»។ (សូមមើលៈ rc://*/ta/man/translate/figs-hyperbole)

ក៏អាចដាស់តឿនដល់អ្នកទៅវិញទៅមកផងដែរ

ពាក្យ «ដាស់តឿន»​ នៅទីនេះមានន័យថា បង្រៀន។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ក៏អាចបង្រៀនគ្នាទៅវិញទៅមក»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)