km_tn/rom/15/08.md

3.1 KiB

ខ្ញុំសូមជម្រាប់ថា

«ខ្ញុំ» សំដៅដល់លោកប៉ូល។

ព្រះគ្រិស្តបានត្រឡប់ទៅជាអ្នកបម្រើនៃពួកអ្នកកាត់ស្បែក

នៅទីនេះ «ពួកអ្នកកាត់ស្បែក» សំដៅដល់សាសន៍យូដា។​ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបដទៃទៀតៈ «ព្រះយេស៊ូគ្រិស្តបានមក ដើម្បីជួយសាសន៍យូដា»។ (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-activepassive]])

ដូច្នេះ ព្រះអង្គនឹងបញ្ជាក់ពីសេចក្តីសន្យាដែលបានប្រទានដល់ដូនតារបស់ពួកគេ

ពាក្យ «ដូនតា» នៅទីនេះ សំដៅដល់ដូនតារបស់សាសន៍យូដា។​ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបដទៃទៀត «នោះព្រះជាម្ចាស់នឹងបញ្ជាក់សេចក្តីសន្យា ដែលព្រះអង្គបានប្រទានឲ្យដូនតារបស់សាសន៍យូដា»។ (សូមមើលៈ [[rc:///ta/man/translate/figs-explicit]] និង [[rc:///ta/man/translate/figs-activepassive]])

ហើយដើម្បីឲ្យសាសន៍ដទៃ

នេះជាប្រយោគបិត។ អ្នកអាចរួមបញ្ចូលពាក្យដែលបាត់។ ការបកប្រែតាមរបៀបដទៃទៀតៈ «ហើយព្រះគ្រិស្តបានមកដើម្បីជួយពួកសាសន៍ដទៃ»។ (សូមមើលៈ rc://*/ta/man/translate/figs-ellipsis)

ដូចមានសេចក្តីចែងទុកមកថា

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដូចដែលអ្នកណាម្នាក់បានសរសេរក្នុងបទគម្ពីរ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ហើយច្រៀងសរសើរដល់ព្រះនាមរបស់ព្រះអង្គ

ឃ្លា «ព្រះនាមរបស់ព្រះអង្គ» ជាន័យធេៀបដែលសំដៅដល់ ព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ហើយច្រៀងសរសើរព្រះអង្គ»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)