km_tn/rom/15/03.md

3.3 KiB

ព្រះអង្គបានធ្វើដូចជាសេចក្តីដែលបានចែងទុកមក

ឃ្លានេះលោកប៉ូលសំដៅដល់បទគម្ពីរ កន្លែងដែលព្រះគ្រិស្ត (ព្រះមេស្ស៊ី) មានបន្ទូលទៅកាន់ព្រះជាម្ចាស់។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះមេស្ស៊ី មានព្រះបន្ទូលទៅព្រះជាម្ចាស់ក្នុងបទគម្ពីរ»។ (សូមមើលៈ [[rc:///ta/man/translate/figs-explicit]] និង [[rc:///ta/man/translate/figs-activepassive]])

ពាក្យប្រមាថរបស់អស់អ្នកដែលប្រមាថព្រះអង្គ បានធ្លាក់មកលើទូលបង្គំ

ពាក្យប្រមាថរបស់អស់អ្នកដែលបានប្រមាថព្រះជាម្ចាស់បានធ្លាក់ទៅលើព្រះគ្រិស្ត។

ដ្បិត អ្វីក្តីដែលបានចែងពីមុន គឺបានចែងឡើង ដើម្បីណែនាំយើង

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដ្បិត គ្រប់យ៉ាងដែលពួកព្យាការីបានសរសេរក្នុងបទគម្ពីរ ដើម្បីបង្រៀនយើង ក្នុងអតីតកាល»។(សូមមើលៈ [[rc:///ta/man/translate/figs-activepassive]]) របស់យើង...យើង - លោកប៉ូលរាប់បញ្ចូលទាំងអ្នកអានរបស់លោក និងអ្នកជឿដទៃទៀត។ (សូមមើលៈ [[rc:///ta/man/translate/figs-inclusive]])

តាមរយៈភាពអត់ធ្មត់ និងតាមរយៈការលើកទឹកចិត្តរបស់បទគម្ពីរ ធ្វើឲ្យយើងមានទំនុកចិត្ត

ឃ្លា «ធ្វើឲ្យយើងមានទំនុកចិត្ត» នៅទីនេះ មានន័យថា អ្នកជឿនឹងដឹងថា​ព្រះជាម្ចាស់ នឹងសម្រេចព្រះបន្ទូលសន្យារបស់ទ្រង់។ អ្នកអាចធ្វើការបំពេញអត្ថន័យក្នុងការបកប្រែរបស់អ្នក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដោយរបៀបនេះ បទគម្ពីរនឹងលើកទឹកចិត្តយើង ឲ្យជឿជាក់ថា ព្រះជាម្ចាស់នឹងធ្វើគ្រប់យ៉ាងសម្រាប់យើងតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)