km_tn/rom/15/01.md

2.6 KiB

ប្រយោគភ្ជាប់

លោកប៉ូលបញ្ចប់វគ្គនេះ អំពីការរស់នៅរបស់អ្នកជឿសម្រាប់អ្នកដទៃ ជាមួយការរំលឹកពួកគេពីរបៀបដែលព្រះគ្រិស្តធ្លាប់គង់នៅ។

ឥឡូវនេះ

ចូរបកប្រែពាក្យនេះ ដោយប្រើភាសារបស់អ្នក ដើម្បីណែនាំគំនិតថ្មីទៅក្នុងការវែកញែក។

យើងមានកម្លាំង

ពាក្យ «កម្លាំង» នៅទីនេះ សំដៅដល់មនុស្សដែលរឹងមាំក្នុងសេចក្តីជំនឿរបស់ពួកគេ។ ពួកគេជឿថាព្រះជាម្ចាស់អនុញ្ញាតឲ្យពួកគេបរិភោគគ្រប់ប្រភេទអាហារទាំងអស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «យើងដែលមានកម្លាំងក្នុងសេចក្តីជំនឿ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

យើង

ពាក្យនេះសំដៅដល់លោកប៉ូល អ្នកអានរបស់លោក និងអ្នកជឿដទៃទៀត។ (សូមមើលៈ rc://*/ta/man/translate/figs-inclusive)

អ្នកខ្សោយ

ពាក្យ «អ្នកខ្សោយ» នៅទីនេះ សំដៅដល់មនុស្សដែលខ្សោយក្នុងសេចក្តីជំនឿរបស់ពួកគេ។ ពួកគេជឿថាព្រះជាម្ចាស់មិនអនុញ្ញាតឲ្យគេបរិភោគអាហារមួយចំនួន។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អស់អ្នកដែលខ្សោយក្នុងសេចក្តីជំនឿ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ស្អាងពួកគេឡើង

ដោយប្រយោគនេះ លោកប៉ូលមានន័យ ដើម្បីពង្រឹងជំនឿរបស់អ្នកណាម្នាក់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដើម្បីពង្រឹងសេចក្តីជំនឿរបស់គេ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)