km_tn/rom/14/22.md

3.6 KiB

ជំនឿដ៏ពិសេសទាំងនេះដែលអ្នកមាន

ប្រយោគនេះនិយាយពីជំនឿលើអាហារ និងសុរា ឬភេសជ្ជៈ

អ្នក...ខ្លួនរបស់អ្នក

ជាឯកវចន។ ព្រោះលោកប៉ូលសំដៅលើអ្នកជឿទាំងអស់ អ្នកអាចត្រូវប្រែឃ្លានេះដោយប្រើពហុវចន។ (សូមមើលៈ rc://*/ta/man/translate/figs-you)

មានពរហើយអស់អ្នកណាដែលមិនថ្កោលទោសខ្លួនឯងដោយសារអ្វីដែលខ្លួនឯងគិតថាល្អឡើយ

«មានពរហើយអ្នកដែលមិនមានអារម្មណ៍ថាមានកុំហុស សម្រាប់អ្វីដែលពួកគេសម្រេចចិត្តធ្វើ»។

អស់អ្នកណាដែលសង្ស័យនឹងត្រូវទោស​ ប្រសិនបើគេបរិភោគ

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់នឹងមានព្រះបន្ទូលថា ប្រសិនបើ មនុស្សមិនប្រាកដថា នោះជាប្រភេទអាហារដែលអាចបរិភោគបាន ប៉ុន្តែ គេបរិភោគវា នោះគេនឹងមានកំហុស» ឬ «មនុស្សដែលមិនប្រាកដថាវាត្រឹមត្រូវសម្រាប់បរិភោគអាហារជាក់លាក់ ប៉ុន្តែបន្ទាប់មកគេបរិភោគ យ៉ាងណាក៏ដោយ នឹងមានបញ្ហាមនសិការ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ប្រសិនបើ វាមិនកើតចេញពីជំនឿ

អ្វីដែល «មិនមកពីជំនឿ» គឺជាអ្វីដែលព្រះជាម្ចាស់មិនចង់ឲ្យធ្វើ។ អ្នកអាចបញ្ជាក់បន្ថែមអត្ថន័យនៅទីនេះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់នឹងមានព្រះបន្ទូលថា គេខុស ព្រោះគេបរិភោគអាហារដែលគេជឿថា ព្រះជាម្ចាស់មិនចង់អោយគេបរិភោគ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

អ្វីក្តីដែលមិនមែនកើតចេញពីជំនឿគឺជាអំពើបាបទាំងអស់

អ្វីដែល «មិនមកពីជំនឿ» គឺជាអ្វីដែលព្រះជាម្ចាស់មិនចង់ឲ្យធ្វើ។ អ្នកអាចបញ្ជាក់បន្ថែមអត្ថន័យនៅទីនេះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកមានបាប ប្រសិនបើអ្នកធ្វើអ្វីដែលអ្នកមិនជឿថា ព្រះចង់ឲ្យអ្នកធ្វើ»។(សូមមើលៈ rc://*/ta/man/translate/figs-explicit)