km_tn/rom/14/20.md

3.0 KiB

សូមកុំបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ដោយព្រោះអាហារឡើយ

អ្នកអាចបញ្ជាក់ឲ្យមានអត្ថន័យពេញលេញ សម្រាប់ប្រយោគនេះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «កុំកែប្រែអ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់អ្នកជឿ ព្រោះតែអ្នកចង់បរិភោគាអាហារប្រភេទណាមួយនោះឡើយ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ប៉ុន្តែ មិនស្អាតនៅពេលដែលមនុស្សដែលបរិភោគ ហើយធ្វើឲ្យបងប្អូនរវាតចិត្តវិញ

នៅទីនេះឃ្លា «ធ្វើឲ្យបងប្អូនរវាតចិត្ត» មានន័យថា វាធ្វើឲ្យបងប្អូនដែលខ្សោយធ្វើកិច្ចការដែលប្រឆាំងនឹងមនសិការរបស់គាត់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប៉ុន្តែ វានឹងទៅជាបាបសម្រាប់អ្នកណាម្នាក់ដែលបរិភោគអាហារ ដែលបងប្អូនដទៃទៀតគិតថាវាខុសបើបរិភោគ ប្រសិនបើដោយសារការបរិភោគនេះ ធ្វើឲ្យបងប្អូនដែលខ្សោយធ្វើអ្វីដែលប្រឆាំងនឹងមនសិការរបស់គាត់»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

គឺជាការល្អ ប្រសិនបើមិនបរិភោគសាច់ ឬ ផឹកស្រា ឬបរិភោគអ្វីផ្សេងទៀត ដោយហេតុចង់ធ្វើឲ្យបងប្អូនរវាតចិត្តឡើយ

«វាជាការប្រសើរ បើមិនបរិភោគសាច់​ ឬផឹកស្រាទំពាំងបាយជូរ ឬធ្វើអ្វីផ្សេងទៀតដែលអាចនាំឲ្យបងប្អូនរបស់អ្នកមានប្រព្រឹត្តបាប»។

បងប្អូន

ពាក្យនេះមានន័យសំដៅដល់គ្រិស្តបរិស័ទ ទាំងបុរស និងស្រ្តី។

របស់អ្នក

សំដៅដល់អ្នកដែលរឹងមាំក្នុងសេចក្តីជំនឿ ហើយ «បងប្អូន» សំដៅដល់អ្នកដែលខ្សោយក្នុងសេចក្តីជំនឿ។