km_tn/rom/14/14.md

3.8 KiB

ខ្ញុំដឹង ហើយខ្ញុំមានការជឿជាក់នៅក្នុងព្រះអម្ចាស់យេស៊ូ

ពាក្យ «ដឹង» និង «ខ្ញុំមានការជឿជាក់» នៅទីនេះ មានន័យជាគោលដូចគ្នា លោកប៉ូលបានប្រើពួកវាដើម្បីបញ្ជាក់ភាពជឿជាក់របស់លោក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ខ្ញុំជឿជាក់ ដោយសារបងប្អូនរបស់ខ្ញុំនៅក្នុងព្រះអម្ចាស់ព្រះយេស៊ូ»។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)

គ្មានអ្វីមិនស្អាតដោយឯកឯងទេ

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់វិជ្ជមាន។ ការបកប្រែតាមរបៀបផ្សេងទៀត «អ្វីៗទាំងអស់វាស្អាតដោយខ្លួនរបស់វា»។ (សូមមើលៈ rc://*/ta/man/translate/figs-doublenegatives)

ដោយឯកឯងទេ

«ដោយធម្មជាតិរបស់វា» ឬ «ពីព្រោះវាគឺជាខ្លួនរបស់វា»។

មិនស្អាតគឺដោយសារមនុស្សគិតថាការនោះមិនស្អាតទេ ហើយសម្រាប់គាត់គឺមិនស្អាត

លោកប៉ូលបញ្ជាក់នៅទីនេះថា មនុស្សគួរតែនៅឲ្យឆ្ងាយពីអ្វីដែលគេគិតថា របស់នោះជារបស់មិនស្អាត។ អ្នកអាចបញ្ជាក់បន្ថែមក្នុងការបកប្រែរបស់អ្នក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប៉ុន្តែ ប្រសិនបើគេគិតថារបស់អ្វីមួយមិនស្អាត នោះវានឹងមិនស្អាតសម្រាប់គេ ហើយគេគួរតែនៅឲ្យឆ្ងាយពីវា»។ (សួមមើលៈ rc://*/ta/man/translate/figs-explicit)

ប្រសិនបើ អ្នកធ្វើឲ្យបងប្អូនរបស់អ្នកឈឺចាប់ដោយសារតែអាហារ

«ប្រសិនបើអ្នកធ្វើឲ្យជំនឿរបស់បងប្អូនរបស់អ្នក មានបញ្ហាដោយសារអាហារ»។ នៅទីនេះ ពាក្យ «របស់អ្នក» សំដៅដល់អស់អ្នកដែលមានភាពរឹងម៉ាំក្នុងសេចក្តីជំនឿ ហើយ «បងប្អូន» សំដៅដល់អស់អ្នកដែលខ្សោយក្នុងសេចក្តីជំនឿ។

បងប្អូន

មានន័យសំដៅដល់គ្រិស្តបរិស័ទ ទាំងបុរស និងស្រ្តី។

អ្នកលែងដើរនៅក្នុងសេចក្តីស្រឡាញ់ទៀតហើយ

លោកប៉ូលនិយាយអំពីអាកប្បកិរិយារបស់អ្នកជឿ​ ដូចជាការដើរ។ ការបកប្រែតាមរបៀបផ្សេងទៀត «នោះអ្នកលែងបង្ហាញក្តីស្រលាញ់ទៀតហើយ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)