km_tn/rom/14/10.md

3.9 KiB

ហេតុអ្វីបានជាអ្នកថ្កោលទោសបងប្អូនរបស់អ្នកយ៉ាងដូច្នេះ? ហើយហេតុអ្វីបានជាអ្នកបដិសេធបងប្អូនរបស់អ្នកយ៉ាងដូចម្តេច?

ដោយការប្រើសំណួរនេះ គឺលោកប៉ូលធ្វើការពន្យល់ ហេតុអ្វីលោកត្រូវស្តីបន្ទោសចំពោះបុគ្គលម្នាក់ៗក្នុងចំណោមអ្នកអានរបស់លោក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «វាមិនត្រឹមត្រូវនោះទេដែលអ្នកថ្កោលទោសបងប្អូនរបស់អ្នក ហើយក៏មិនត្រឹមត្រូវដែរ ក្នុងការដែលអ្នកបដិសេធបងប្អូនរបស់អ្នក!» ឬ «ចូរឈប់ថ្កោលទោស និងបដិសេធបងប្អូនរបស់អ្នកទៅ!» (សូមមើលៈ [[rc:///ta/man/translate/figs-you]]) (សូមមើលៈ [[rc:///ta/man/translate/figs-rquestion]])

បងប្អូន

នៅទីនេះ មានន័យសំដៅដល់គ្រិស្តបរិស័ទ ទាំងបុរស និងស្រ្តី។

ដ្បិត យើងទាំងអស់គ្នានឹងឈរនៅចំពោះបល្ល័ង្កនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់

ឃ្លា «ចំពោះបល្ល័ង្កនៃការជំនុំជម្រះ» សំដៅដល់សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ក្នុងការជំនុំជម្រះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដ្បិត ព្រះជាម្ចាស់នឹង ជំនុំជម្រះយើងទាំងអស់គ្នា»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ដូចមានសេចក្តីចែងទុកមកថា

អ្នកអាចបកប្រែក្នុងន័យបែបនេះថា «ដ្បិត មានអ្នកបានសរសេរក្នុងបទគម្ពីរ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ក្នុងការដែលយើងរស់

ប្រយោកនេះត្រូវបានប្រើដើម្បីចាប់ផ្តើមការស្បថស្បែ ឬការសន្យា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកអាចប្រាកដចិត្ត ថានេះគឺពិត»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

គ្រប់ជង្គង់នឹងលុតចុះចំពោះយើង ហើយគ្រប់ទាំងអណ្តាតនឹងថ្វាយសិរីល្អដល់ព្រះជាម្ចាស់

លោកប៉ូលប្រើពាក្យទាំងនេះ «ជង្គង់» និង «អណ្តាត» សំដៅដល់តួអង្គមនុស្សទាំងមូល។ ព្រះអម្ចាស់ក៏ប្រើពាក្យ «ព្រះអង្គ» សំដៅដល់ព្រះអង្គទ្រង់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មនុស្សទាំងអស់នឹងក្រាបចុះ ហើយសរសើរតម្តើងយើង»។ (សូមមើលៈ [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-123person]])