km_tn/rom/14/05.md

3.4 KiB

ដ្បិត ​ម្នាក់​គិត​ថា​ ថ្ងៃមួយ​ប្រសើរ​ជាង​ថ្ងៃមួយ​ទៀត​ ម្នាក់​ទៀត​បែរជា​គិត​ថា​ ថ្ងៃ​ណា​ក៏​ដូចជា​ថ្ងៃ​ណា​ដែរ​

«មនុស្សម្នាក់គិតថា ថ្ងៃមួយមានសារសំខាន់ជាងថ្ងៃដទៃ ប៉ុន្តែ ម្នាក់ទៀតគិតថា ថ្ងៃទាំងអស់គឺដូចគ្នា»។

ដូច្នេះ​ ចូរ​ម្នាក់ៗ​ជឿ​ជាក់​នៅ​ក្នុង​គំនិត​របស់​ខ្លួន​ចុះ​

អ្នកអាចបំពេញអត្ថន័យបន្ថែម។​ អ្នកក៏អាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដូច្នេះ ត្រូវឲ្យមនុស្សម្នាក់ៗប្រាកដនូវអ្វីដែលគេកំពុងធ្វើ ដើម្បីថ្វាយសិរីល្អព្រះអម្ចាស់ចុះ»។ (សូមមើលៈ [[rc:///ta/man/translate/figs-explicit]] និង [[rc:///ta/man/translate/figs-activepassive]])

អ្នកណាដែលប្រតិបត្តិតាមថ្ងៃណា ចូរប្រតិបត្តិថ្ងៃនោះសម្រាប់ព្រះអម្ចាស់ចុះ

ពាក្យ «ប្រតិបត្តិ» នៅទីនេះ សំដៅដល់ការថ្វាយបង្គំ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកដែលថ្វាយបង្គំក្នុងថ្ងៃជាក់ស្តែងណាមួយ ដើម្បីថ្វាយសិរីល្អព្រះអម្ចាស់»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ហើយអ្នកណាបរិភោគ ចូរបរិភោគសម្រាប់ព្រះជាម្ចាស់ចុះ

នេះជាប្រយោគបិត។​ អ្នកក៏អាចបន្ថែមពាក្យដែលខ្វះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកណាដែលបរិភោគគ្រប់ប្រភេទអាហារ ចូរបរិភោគវាដើម្បីថ្វាយសិរីល្អព្រះជាម្ចាស់»។ (សូមមើលៈ rc://*/ta/man/translate/figs-ellipsis)

ហើយអស់អ្នកណាដែលមិនបរិភោគ ចូរចៀសវាងពីការបរិភោគនោះ សម្រាប់ព្រះជាម្ចាស់

នេះជាប្រយោគបិត។ អ្នកអាចបន្ថែមពាក្យដែលខ្វះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកណាដែលមិនបរិភោគប្រភេទអាហារជាក់លាក់ណាមួយ ដើម្បីថ្វាយសិរីល្អព្រះជាម្ចាស់»។ (សូមមើលៈ rc://*/ta/man/translate/figs-ellipsis)