km_tn/rom/14/03.md

2.6 KiB
Raw Permalink Blame History

តើ​អ្នក​ជា​អ្វី​ បានជា​ហ៊ាន​ថ្កោលទោស​បាវបម្រើ​របស់​គេ?

លោកប៉ូលប្រើសំណួរនេះ ដើម្បីស្តីបន្ទោសអស់អ្នកដែលថ្កោលទោសអ្នកដទៃ។ អ្នកអាចបកប្រែឃ្លានេះតាមរបៀបផ្សេងទៀត «អ្នកមិនមែនជាព្រះជាម្ចាស់នោះទេ អ្នកមិនមានសិទ្ធិនឹងថ្កោលទោសអ្នកបម្រើរបស់គេនោះទេ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

អ្នក របស់អ្នក

ពាក្យ «អ្នក» ជាទម្រង់ឯកវចន។ (មើល: rc://*/ta/man/translate/figs-you)

ទោះជា​អ្នកបម្រើ​នោះ​ឈរ​ក្ដី​ ដួល​ក្ដី​ ស្រេច​លើ​ចៅហ្វាយ​របស់​គេ​ទេ​តើ

លោកប៉ូលនិយាយពីព្រះជាម្ចាស់​ ទ្រង់គឺជាចៅហ្វាយរបស់អ្នកបម្រើទ្រង់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មានតែចៅហ្វាយប៉ុណ្ណោះ ដែលសម្រេចចិត្តថាគាត់ទទួលឬមិនទទួលអ្នកបម្រើនោះ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

តែ​គេ​នឹង​ឈរ​បាន​ ព្រោះ​ព្រះអម្ចាស់​មាន​អំណាច​ជួយ​គេ​ឲ្យ​ឈរ​បាន

លោកប៉ូលនិយាយពីអ្នកបម្រើដែលទទួលព្រះជាម្ចាស់ គឺពួកគេចាប់ផ្តើម «ឈរបាន» ជំនួសការដួលចុះ។ អ្នកអាចបកប្រែឃ្លានេះថាក្នុង​ទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប៉ុន្តែ ព្រះជាម្ចាស់នឹងទទួលគាត់ ដោយសារគាត់ធ្វើជាអ្នកបម្រើដែលអាចទទួលយកបាន»។ (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])