km_tn/rom/13/13.md

3.5 KiB

ចូរយើង

លោកប៉ូលរាប់បញ្ចូលទាំងអ្នកអាន​របស់លោក អ្នកជឿដទៃទៀត​ រួមទាំងរូបលោកផង។ (សូមមើលៈ rc://*/ta/man/translate/figs-inclusive)

ចូរយើងដើេរឲ្យបានត្រឹមត្រូវ ដូចនៅក្នុងពេលថ្ងៃដែរ

លោកប៉ូលនិយាយពីការរស់នៅរបស់អ្នកដែលជឿពិតប្រាកដ គឺប្រសិនបើគេដើរក្នុងពន្លឹថ្ងៃ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ចូរយើងដើរនៅក្នុងផ្លូវដែលអាចមើលឃើញ​ ដែលដឹងថាគ្រប់គ្នាអាចឃើញយើង»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ក្នុងផ្លូវប្រាស ចាកសីលធម៌ខាងផ្លូវភេទ ឬល្មោភកាម

ទស្សនៈទាំងនេះមានន័យជាគោលដូចគ្នា។ អ្នកអាចបញ្ចូលពួកវាក្នុងការបកប្រែរបស់អ្នក។ ​ការបកប្រែតាមរបៀបផ្សេងទៀតៈ «ការប្រព្រឹត្តប្រាសចាកសីលធម៌»។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)

ឈ្លោះប្រកែក

ពាក្យនេះសំដៅដល់ការធ្វើអាក្រក់ប្រឆាំង ហើយឈ្លោះប្រកែកជាមួយមនុស្សដទៃ។

ច្រណែន

សំដៅដល់អារម្មណ៍អវិជ្ជមានទាស់នឹងជោគជ័យ ឬគុណសម្បត្តិដែលអ្នកដទៃទទួល។

ប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូគ្រិស្ត

លោកប៉ូលនិយាយពីការទទួលធម្មជាតិពុករលួយរបស់ព្រះគ្រិស្ត ដូចជាទ្រង់បានទទួលសម្លៀកបំពាក់ក្រៅរបស់យើង ដែលមនុស្សអាចមើលឃើញ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ប្រដាប់ខ្លួន

អ្នកអាចប្រើទម្រង់ពហុវចន នៅទីនេះ ប្រសិនបើ មាននៅក្នុងភាសារបស់អ្នក។

កុំបំពេញចំណង់តណ្ហាខាងសាច់ឈាម

ពាក្យ «សាច់ឈាម» នៅទីនេះ សំដៅដល់ធម្មជាតិដឹកនាំខ្លួនឯង របស់មនុស្ស ដែលខុសពីព្រះជាម្ចាស់។ នេះគឺជាធម្មជាតិនៃអំពើបាបរបស់មនុស្ស។​ ការបកប្រែតាមរបៀបផ្សេងទៀតៈ «កុំអនុញ្ញាតឲ្យមនុស្សចាស់ដែលមានចិត្តអាក្រក់របស់អ្នក មានឱកាសធ្វើការអាក្រក់ទាំងអស់នោះឡើយ»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)