km_tn/rom/13/11.md

2.9 KiB

អ្នកដឹងពេលវេលាហើយ ថានេះគឺជាពេលសម្រាប់អ្នកក្នុងការភ្ញាក់ពីគេងហើយ

លោកប៉ូលនិយាយពីតម្រូវការសម្រាប់អ្នកជឿសាសន៍រ៉ូម៉ាំង ដើម្បីផ្លាស់ប្តូរឥរិយាបថរបស់ពួកគេ ប្រសិនបើពួកគេត្រូវការភ្ញាក់ពីការដេកលក់នោះ។ (មើល: rc://*/ta/man/translate/figs-metaphor)

ពេលយប់បានចប់ហើយ

លោកប៉ូលនិយាយអំពីពេលវេលាដែលមនុស្សប្រព្រឹត្តការអាក្រក់នោះ គឺដូចជាពេលយប់។ ការបកប្រែតាមរបៀបផ្សេងទៀត «ពេលវេលានៃអំពើបាបឥឡូវនេះ គឺបានមកជិតដល់ទីបញ្ចប់ហើយ»។ (មើល: rc://*/ta/man/translate/figs-metaphor)

ហើយថ្ងៃក៏បានចូលមកជិតដែរ

លោកប៉ូលនិយាយអំពីពេលវេលាដែលមនុស្សឈប់ប្រព្រឹត្តការអាក្រក់នោះ គឺដូចជាពេលថ្ងៃ។ ការបកប្រែតាមរបៀបផ្សេងទៀត «ព្រះគ្រិស្តនឹងត្រឡប់មក ក្នុងពេលដ៏ឆាប់»។ (មើល: rc://*/ta/man/translate/figs-metaphor)

កិច្ចការខាងសេចក្តីងងឹត

ទាំងនេះជាការអាក្រក់ដែលមនុស្សចូលចិត្តធ្វើនៅពេលយប់ គឺជាពេលងងឹតហើយមិនមានអ្នកណាម្នាក់អាចឃើញពួកគេ។ (មើល: rc://*/ta/man/translate/figs-metonymy)

ហើយពាក់គ្រឿង​សស្ត្រា‌វុធនៃពន្លឺវិញ

លោកប៉ូលនិយាយពីការធ្វើអ្វីៗតទល់ជាមួយសាតាំង ដូចជាមនុស្សពាក់គ្រឿងសឹករបស់គេក្នុងការរៀបចំសម្រាប់សង្រ្គាម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «យើងគួរអនុញ្ញាតឲ្យព្រះជាម្ចាស់ការពារយើង ដោយធ្វើតែកិច្ចការទាំងឡាយណា ដែលយើងចង់ឲ្យមនុស្សឃើញយើងធ្វើ»។(សូមមើលៈ rc://*/ta/man/translate/figs-metaphor)