km_tn/rom/13/08.md

3.0 KiB

ប្រយោគភ្ជាប់

លោកប៉ូលប្រាប់អ្នកជឿពីរបៀបនៃការប្រព្រឹត្តចំពោះអ្នកជិតខាង។

សូមកុំជំពាក់អ្វីអ្នកណាឡើយ ផ្ទុយទៅវិញត្រូវអោយស្រឡាញ់ដល់គ្នាទៅវិញទៅមក

នេះជាប្រយោគដែលស្ទួនអវិជ្ជមាន។ អ្នកអាចប្រែវានៅក្នុងទម្រង់វិជ្ជមានថា «ចូរសងបំណុលទាំងអស់ទៅគ្រប់គ្នាដែលអ្នកជំពាក់ ហើយត្រូវអោយក្តីស្រលាញ់ដល់គ្នាវិញទៅមក»។ (សូមមើលៈ rc://*/ta/man/translate/figs-doublenegatives)

ជំពាក់

កិរិយាសព្ទនេះជាពហុវចន ហើយសំដៅដល់គ្រិស្តបរិស័ទសាសន៍រ៉ូមទាំងអស់។ (សូមមើលៈ rc://*/ta/man/translate/figs-you)

ត្រូវឲ្យស្រឡាញ់ដល់គ្នាទៅវិញទៅមក

នេះគឺបំណុលមួយដែលអាចលើកមកបង្ហាញក្នុងការកត់សម្គាល់ខាងលើ។

ស្រឡាញ់

គឺសំដៅដល់ប្រភេទនៃក្តីស្រលាញ់ដែលមកពីព្រះជាម្ចាស់ ហើយរំពឹងការល្អសម្រាប់អ្នកដទៃ ទោះបីវាមិនមានផលប្រយោជន៍ក្តី។

អ្នកនឹង

រាល់ការជួបប្រទះពាក្យ «អ្នក» ក្នុង ១៣ៈ៩ ជាឯកវចន ប៉ុន្តែ អ្នកសរសេរបានសំដៅដល់មនុស្សមួយក្រុម ដែលហាក់ដូចជាពួកគេជាមនុស្សតែម្នាក់។

លោភលន់

ជាបំណងប្រាថ្នាបង់បាន ឬកាន់កាប់ របស់អ្វីមួយដែលជាកម្មសិទ្ធិរបស់អ្នកដទៃ។

សេចក្តីស្រឡាញ់មិនធ្វើទុក្ខដល់អ្នកជិតខាងឡើយ

ប្រយោគនេះពណ៌នាអំពីរូបភាពក្តីស្រលាញ់ ដូចជាមនុស្សដែលមានបំណងល្អដល់អ្នកដទៃ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មនុស្សដែលស្រលាញ់អ្នកជិតខាងរបស់ពួកគេ គឺមិនធ្វើទុក្ខអ្នកជិតខាងឡើយ»។ (សូមមើលៈ rc://*/ta/man/translate/figs-personification)