km_tn/rom/13/03.md

4.0 KiB

ដ្បិត

លោកប៉ូលប្រើពាក្យនេះ ដើម្បីការពន្យល់របស់លោកអំពីខគម្ពីរ ១៣ៈ១ ហើយដើម្បីប្រាប់អំពីអ្វីទៅជាលទ្ធផល ប្រសិនបើរដ្ឋាភិបាលកាត់ទោសមនុស្សណាម្នាក់។

អ្នកគ្រប់គ្រងគ្មានអ្វីធ្វើអោយភ័យខ្លាចនោះទេ

អ្នកគ្រប់គ្រងមិនធ្វើឲ្យមនុស្សល្អភ័យខ្លាចនោះទេ។

ធ្វើអ្វីដែលល្អទៅ...ធ្វើអ្វីដែលអាក្រក់

អត្តសញ្ញាណរបស់មនុស្សគឺបង្ហាញជាមួយ «ការប្រព្រឹត្តល្អ» ឬ «ការប្រព្រឹត្តអាក្រក់» របស់គេ។​

តើអ្នកចង់ក្លាយជាម្នាក់ដែលមិនកោតខ្លាចពួកគេមែនទេ?

លោកប៉ូលប្រើសំណួរនេះ ដើម្បីបញ្ជាក់គោលបំណងរបស់លោក។ អ្នកអាចបកប្រែឃ្លានេះក្នុងការរាយការណ៍។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «សូមឲ្យខ្ញុំប្រាប់អ្នកថា តើអ្នកគួរភ័យខ្លាចរដ្ឋាភិបាលនៅពេលណា!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

អ្នកនឹងទទួលការសរសើរពីវា

រដ្ឋាភិបាលនឹងនិយាយថា ជាការល្អ ពីមនុស្សដែលធ្វើកិច្ចការអ្វីដែលល្អ។

ព្រោះអ្នកគ្រប់គ្រងកាន់ដាវមិនមែនកាន់ដោយឥតហេតុផលឡើយ

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់វិជ្ជមាន។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ពួកលោកកាន់ដាវសម្រាប់ហេតុផលដែលល្អ» ឬ «ពួកលោកមានអំណាចដើម្បីដាក់ទោស និងដាក់ទោសមនុស្ស។ (សូមមើលៈ rc://*/ta/man/translate/figs-litotes)

កាន់ដាវ

ពួកមេដឹកនាំរ៉ូម៉ាំងកាន់ដាវខ្លី ជាសញ្ញាសម្គាល់នៃសិទ្ធិអំណាចរបស់ពួកគេ។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

បញ្ចេញកំហឹងសងសឹក

ពាក្យ «កំហឹង» នៅទីនេះ និយាយពីការកាត់ទោសដែលមនុស្សត្រូវទទួលពេលដែលពួកគេធ្វើការអាក្រក់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកដាក់ទោសមនុស្ស​ដូចជាការបង្ហាញពីកំហឹងរបស់រដ្ឋាភិបាលប្រឆាំងនឹងការអាក្រក់»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

មិនមែនដោយសារតែកំហឹងប៉ុណ្ណឹងទេ ប៉ុន្តែ ដោយសារមនសិកាផងដែរ

«មិនមែនដោយសារតែរដ្ឋាភិបាលដែលនឹងដាក់ទោសអ្នកប៉ុណ្ណោះទេ ប៉ុន្តែ អ្នកក៏ត្រូវតែសម្អាតមនសិការនៅចំពោះព្រះជាម្ចាស់ដែរ»។