km_tn/rom/12/19.md

4.9 KiB

ចូរថ្វាយទៅព្រះជាម្ចាស់ ឲ្យព្រះអង្គបញ្ចេញសេចក្តីក្រោធវិញ

នៅទីនេះឃ្លា «សេចក្តីក្រោធ» ជាពាក្យសំដៅដល់ការផ្តន្ទាទោសរបស់ព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «សូមទុកឲ្យព្រះជាម្ចាស់ ដាក់ទោសពួកគេទៅចុះ»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ព្រោះមានសេចក្តីចែងទុកមកថា

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដ្បិតមានការចែងទុកមក»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ការសងសឹកស្រេចនៅលើយើង យើងនឹងសងសឹក

ប្រយោគទាំងពីរនេះ មានន័យជាគោលដូចគ្នា ហើយបញ្ជាក់ថាព្រះជាម្ចាស់នឹងសងសឹកជួសប្រជាជនរបស់ទ្រង់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់ពិតជានឹងសងសឹកជួសអ្នក»។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

«...សត្រូវរបស់...ចូរឲ្យគេបរិភោគ... ចូរឲ្យទឹកទៅគាត់ផឹក។ ប្រសិនបើ អ្នកធ្វើដូច្នេះ ប្រៀបបីដូចជាអ្នកយកធ្យូងភ្លើង...កុំយកឈ្នះដោយធ្វើការអាក្រក់ឡើយ ប៉ុន្តែ ចូរយកឈ្នះការអាក្រក់ដោយការល្អវិញ។

ពាក្យ «អ្នក» និង «របស់អ្នក» ទាំងអស់ គឺហៅសម្រាប់ដូចជាមួយមនុស្សម្នាក់។ (សូមមើលៈ rc://*/ta/man/translate/figs-you)

ប្រសិនបើ សត្រូវរបស់អ្នកឃ្លាន ចូរឲ្យគេបរិភោគ...លើក្បាលគាត់ដូច្នោះដែរ

នៅក្នុងខគម្ពីរ ១២ៈ២០ លោកប៉ូលបានស្រង់ផ្នែកផ្សេងទៀតនៃបទគម្ពីរ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប៉ុន្តែបទគម្ពីរបានដែលទុកមកថា៖ ប្រសិនបើ សត្រូវរបស់អ្នកឃ្លាន... លើក្បាលរបស់គេ»។

ចូរឲ្យគេបរិភោគផង

«អោយអាហារគេខ្លះផង»។

យកធ្យូងភ្លើងយ៉ាងច្រើនទៅដុតនៅលើក្បាលគាត់

លោកប៉ូលនិយាយអំពីព្រះពរដែលខ្មាំងសត្រូវនឹងទទួល ដូចជាពេលដែលអ្នកណាម្នាក់ចាក់រងើកភ្លើងលើក្បាលរបស់ពួកគេ។ ឃ្លានេះអាចមានអត្ថន័យពីរគឺ ទី១) «ធ្វើឲ្យអ្នកដែលបានធ្វើឲ្យអ្នកឈើចាប់ទទួលអារម្មណ៍មិនល្អ អំពីអ្វីដែលគេបានធ្វើមិនល្អចំពោះអ្នក» ឬ ទី២) «ថ្វាយព្រះជាម្ចាស់ក្នុងការកាត់ទោសសត្រូវរបស់ ដែលកាន់តែគួរអោយខ្លាច។

កុំយកឈ្នះដោយធ្វើការអាក្រក់ឡើយ ប៉ុន្តែ ចូរយកឈ្នះការអាក្រក់ដោយការល្អវិញ

លោកប៉ូលបរិយាយអំពីពាក្យ «ការអាក្រក់» ដែលហាក់ដូចជាម​នុស្ស។ អ្នកអាចបកប្រែក្នុងន័យបែបនេះថា «កុំអនុញ្ញាតឲ្យមនុស្សអាក្រក់យកឈ្នះអ្នកឡើយ ប៉ុន្តែ អ្នកត្រូវយកឈ្នះមនុស្សអាក្រក់ដោយការធ្វើអ្វីល្អវិញ»។ (សូមមើលៈ [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-activepassive]])