km_tn/rom/12/11.md

2.5 KiB

ទាក់ទងនឹងសេចក្តីឧស្សាហ៍ ចូរកុំខ្ជិលច្រអូសឡើយ។ ទាក់ទងខាងវិញ្ញាណ ចូរស្រេកឃ្លាន។ ទាក់ទងនឹងព្រះអម្ចាស់ ចូរបម្រើព្រះអង្គ

«កុំខ្ជិលច្រអូស ក្នុងការព្វកិច្ចរបស់អ្នក ប៉ុន្តែ ត្រូវអន្ទះសារដើរតាមព្រះវិញ្ញាណ និងបម្រើព្រះអម្ចាស់»។

ចូរមានអំណរ នៅក្នុងទំនុកចិត្តដែលអ្នកមានអំពីអនាគត

លោកប៉ូលបញ្ជាក់នៅទីនេះថា អ្នកជឿអាចមានទំនុកចិត្តថា ព្រះជាម្ចាស់នឹងជួយពួកគេ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ចូរអរសប្បាយ ពីព្រោះអ្នកមានទំនុកចិត្តថាព្រះជាម្ចាស់នឹងតែងតែជួយអ្នក»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ចូរអត់ធ្មត់នៅក្នុងទុក្ខលំបាករបស់អ្នក

«រង់ចាំដោយការអត់ធ្មត់ រាល់ពេលដែលអ្នកមានទុក្ខលំបាក»។

ចូរចែករំលែកដល់បងប្អូនរួមជំនឿដែលខ្វះខាត

នេះជាឃ្លាចុងក្រោយក្នុងការរៀបរាប់ ដែលបានចាប់ផ្តើមក្នុង ១២ៈ៩។ «ពេលដែលគ្រិស្តបរិស័ទ ស្ថិតនៅក្នុងទុក្ខលំបាក ចូរជួយពួកគេក្នុងការណ៍ដែលពួកគេត្រូវការ»។

ចូរស្វែងរកវិធីក្នុងការបង្ហាញភាពចៅរ៉ៅរាក់ទាក់

«ត្រូវស្វាគមន៍ពួកគេគ្រប់ពេលវេលា នៅក្នុងផ្ទះរបស់អ្នកពេលដែលពួកគេត្រូវការទីកន្លែងស្នាក់»។