km_tn/rom/12/09.md

3.1 KiB

ចូរស្រឡាញ់ដោយឥតពុតមាយាឡើយ

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកត្រូវស្រលាញ់មនុស្សទាំងអស់ដោយស្មោះត្រង់ និងពិតប្រាកដ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ស្រឡាញ់

ពាក្យដែលលោកប៉ូលប្រើនៅទីនេះសំដៅដល់ប្រភេទនៃក្តីស្រលាញ់ដែលមកពីព្រះជាម្ចាស់ និងការរំពឹងល្អសម្រាប់អ្នកដទៃ ទោះបីជាការនោះមិនមានបានទទួលប្រយោជន៍អ្វីក៏ដោយ។

ទាក់ទងនឹងការស្រឡាញ់បងប្អូន ចូរស្រឡាញ់គ្នាទៅវិញទៅមក

នៅទីនេះលោកប៉ូលចាប់ផ្តើមរៀបរាប់ប្រាំបួនចំនុច ដែលជាទម្រង់ «ទាក់ទងនឹង...ចូរ» ប្រាប់ដល់អ្នកជឿ ថា តើពួកគេគួរជាមនុស្សប្រភេទយ៉ាងដូចម្តេច។ ក្នុងចំនុចខ្លះ អ្នកអាចត្រូវបកប្រែថា «ទាក់ទងនឹង...ត្រូវ»។ ការរៀបរាប់បន្តនៅក្នុងជំពូក ១២ៈ១១ ។

ទាក់ទងនឹងការស្រឡាញ់បងប្អូន

«ដូចជាការដែលអ្នកស្រលាញ់អ្នកជឿរបស់អ្នក»។

ស្រឡាញ់

នេះជាប្រភេទក្តីស្រលាញ់ផ្សេងទៀត ជាក្តីស្រលាញ់ចំពោះបងប្អូន ឬការស្រលាញ់មិត្តភក្ត ឬសមាជិកគ្រួសារ។ នេះជាធម្មជាតិក្តីស្រលាញ់របស់មនុស្សរវាងមិត្ត ឬសាច់ញ្ញាតិ។

ចូរស្រឡាញ់គ្នាទៅវិញទៅមក

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ចូរបង្ហាញក្តីស្រលាញ់» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ទាក់ទងនឹងការគោរព ចូរគោរពគ្នាទៅវិញទៅមកដែរ

«ការលើកកិត្តិយសនិងគោរពអ្នកដទៃ» ឬ «ការលើកកិត្តិយសអ្នកជឿរបស់អ្នកដោយការគោរពពួកគេ»។