km_tn/rom/12/06.md

2.3 KiB

យើងមានអំណោយទានផ្សេងៗ​ តាមព្រះគុណដែលបានប្រទានមកយើង

លោកប៉ូលនិយាយអំពីសមត្ថភាពខុសៗគ្នារបស់អ្នកជឿ ដែលជាអំណោយទានពីព្រះជាម្ចាស់។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀត «ព្រះជាម្ចាស់ប្រទានព្រះអំណោយទាននីមួយៗសម្រាប់យើងអោយមានសមត្ថភាពធ្វើកិច្ចការខុសៗគ្នាសម្រាប់ព្រះអង្គ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ចូរឲ្យធ្វើការតាមកម្រិតនៃជំនឿរបស់គាត់

ឃ្លានេះអាចមានអត្ថន័យពីរ ទី១) «ចូរអោយគាត់និយាយពាក្យទំនាយ តាមអំណោយទាននៃក្តីជំនឿដែលព្រះប្រទានឲ្យយើង» ឬ ទី២)ចូរឲ្យគាត់និយាយពាក្យទំនាយដែលយល់ព្រមតាមការបង្រៀននៃសេចក្តីជំនឿរបស់យើង»។

អ្នកណាម្នាក់មានអំណោយទាននៃការថ្វាយ

នៅទីនេះពាក្យ «ការថ្វាយ» សំដៅដល់ការថ្វាយប្រាក់ឬរបស់ដទៃទៀតទៅមនុស្ស។ អ្នកអាចធ្វើការបញ្ជាក់បន្ថែមអត្ថន័យក្នុងការបកប្រែរបស់អ្នក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប្រសិនបើអ្នកណាម្នាក់មានអំណោយទានក្នុងការឲ្យប្រាក់ឬ​របស់អ្វីមួយទៅមនុស្សដែលមានតម្រូវការ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)