km_tn/rom/12/03.md

2.6 KiB

ដោយសារព្រះគុណ ដែលបានប្រទានមកខ្ញុំ

នៅទីនេះពាក្យ «ព្រះគុណ» សំដៅដល់ការជ្រើសរើសលោកប៉ូលរបស់ព្រះជាម្ចាស់ឲ្យជាសាវកនិងជាអ្នកដឹកនាំក្រុមជំនុំម្នាក់។ អ្នកអាចធ្វើការបញ្ជាក់ក្នុងការបកប្រែក្នុងភាសារបស់អ្នក។ អ្នកក៏អាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀផ្សេងទៀតៈ «ព្រោះព្រះជាម្ចាស់បានជ្រើសរើសខ្ញុំឲ្យមកជាសាវក»។ (សូមមើលៈ [[rc:///ta/man/translate/figs-explicit]] និង [[rc:///ta/man/translate/figs-activepassive]])

ដែលនៅក្នុងចំណោមអ្នករាល់គ្នា សូមកុំគិតពីខ្លួនឯងខ្ពស់ហួសពីការដែលគួរគិតឡើយ

«ដែលក្នុងចំណោមអ្នករាល់គ្នា មិនគួរអោយមានអ្នកណាម្នាក់គិតថាពួកគេប្រសើរជាងអ្នកដទៃឡើយ»។

ផ្ទុយទៅវិញ ពួកគេត្រូវគិតដែលប្រកបដោយប្រាជ្ញាវិញ

«ប៉ុន្តែ អ្នកគួរមានប្រាជ្ញាក្នុងរបៀបដែលអ្នកគិតអំពីខ្លួនរបស់អ្នក»។

ដូច ជាព្រះបានប្រទានដល់មនុស្សម្នាក់ៗតាមជំនឿរបស់ពួកគេ

លោកប៉ូលបញ្ជាក់នៅទីនេះថា អ្នកជឿមានសមត្ថភាពខុសៗគ្នាដែលឆ្លើយតបទៅនឹងសេចក្តីជំនឿរបស់ពួកគេលើព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «គឺព្រះជាម្ចាស់បានប្រទានសមត្ថភាពខុសគ្នា ឲ្យអ្នករាល់គ្នាម្នាក់ៗទៅតាមការទុកចិត្តរបស់ពួកគេលើព្រះអង្គ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)