km_tn/rom/12/01.md

4.9 KiB

ប្រយោគភ្ជាប់

លោកប៉ូលប្រាប់ពីអ្វីដែលជីវិតអ្នកជឿត្រូវមាន និងរបៀបដែលអ្នកជឿត្រូវបម្រើ។

ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូន ដោយសារព្រះគុណនៃព្រះ

នៅទីនេះពាក្យ «បងប្អូន» សំដៅដល់អ្នកជឿ ទាំងបុរស ទាំងស្ត្រី។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «បងប្អូនជាអ្នកជឿអើយ! ខ្ញុំពិតជាចង់ដាស់តឿនបងប្អូន ដោយសារព្រះគុណដ៏មហិមាដែលព្រះជាម្ចាស់ប្រទានឲ្យ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ចូរថ្វាយរូបកាយរបស់អ្នកជាយញ្ញបូជារស់

លោកប៉ូលប្រើពាក្យ «រូបកាយ» នៅទីនេះ សំដៅដល់ខ្លួនមនុស្សទាំងមូល។ លោកក៏ប្រៀបធៀប អ្នកជឿនៅក្នុងព្រះគ្រិស្ត ដែលស្តាប់បង្គាប់ព្រះជាម្ចាស់ពិតប្រាកដ ទៅនឹងសត្វដែលសាសន៍យូដាសម្លាប់ ថ្វាយជាយញ្ញបូជាទៅព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ត្រូវថ្វាយខ្លួនរបស់អ្នកទាំងស្រុងទៅព្រះជាម្ចាស់ ដែលអ្នកនៅមានជីវិតនៅឡើង ដូចជាយញ្ញបូជាដែលស្លាប់នៅលើអាសនានៃព្រះវិហារ»។ (សូមមើលៈ [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-metaphor]])

បរិសុទ្ធ ហើយអាចទទួលយកបាននៅចំពោះព្រះជាម្ចាស់

ឃ្លានេះអាចមានន័យថា ទី១) «ដង្វាយដែលអ្នកថ្វាយព្រះជាម្ចាស់តែមួយអង្គគត់ ហើយសព្វព្រះទ័យទ្រង់»។ (UDB) ឬ ទី២) «ដែលអាចទទួលយកបានចំពោះព្រះ ព្រោះជាយញ្ញបូជាដ៏បរិសុទ្ធ»។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)

នេះគឺជាការបម្រើព្រះដ៏ត្រឹមត្រូវ

«នេះជារបៀបដ៏ត្រឹមត្រូវដើម្បីថ្វាយបង្គំព្រះជាម្ចាស់»។

កុំត្រាប់តាមលោកីយ៍ឡើយ

ឃ្លានេះអាចមានន័យពីរថា ទី១) «កុំមានអាកប្បកិរិយាដូចដែលលោកីយ៍នេះមាន» ឬ ទី២) «កុំគិតតាមរៀបដែលលោកីយ៍នេះគិត» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

កុំត្រាប់តាម

ឃ្លានេះអាចមានន័យពីរគឺ ទី១) «កុំអនុញ្ញាតឲ្យលោកីយ៍ប្រាប់អ្នកពីអ្វីដែលត្រូវធ្វើ ឬអ្វីដែលត្រូវគិតនោះឡើយ» ឬ ទី២) កុំអនុញ្ញាតឲ្យខ្លួនរបស់អ្នកធ្វើឬគិត​អ្វីដែលលោកីយ៍នេះគិតនិងធ្វើឡើយ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

លោកីយ៍នេះ

សំដៅលើមនុស្សដែលរស់នៅលើផែនដីដែលមិនមែនជាអ្នកជឿ។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ប៉ុន្តែ ចូរផ្លាស់ប្រែ ដោយកែប្រែគំនិតរបស់អ្នកជាថ្មី

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប៉ុន្តែ ចូលឲ្យព្រះជាម្ចាស់ផ្លាស់ប្តូរការគិត និងអាកប្បកិរិយារបស់អ្នក»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)