km_tn/rom/11/35.md

1.8 KiB

តើអ្នកណាថ្វាយអ្វីទៅព្រះជាម្ចាស់មុនគេ ដែលព្រះជាម្ចាស់អាចសងគាត់វិញ?

លោកប៉ូលប្រើសំណួរនេះ ដើម្បីបញ្ជាក់អត្ថន័យគោលដៅរបស់លោក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មិនមានអ្នកណាអាចថ្វាយអ្វីមួយទៅព្រះជាម្ចាស់ ទាំងដែលគេមិនបានទទួលពីព្រះជាម្ចាស់ជាមុននោះឡើយ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion) ពីទ្រង់... តាមរយៈទ្រង់.... ទៅទ្រង់ រាល់ការជួបប្រទះនឹងពាក្យ «ទ្រង់» គឺសំដៅដល់ ព្រះជាម្ចាស់។

សូមថ្វាយសិរីល្អដល់ព្រះជារៀងរហូតតទៅ

ឃ្លានេះជាបំណងប្រាថ្នារបស់លោកប៉ូល ចង់ឲ្យមនុស្សទាំងអស់ថ្វាយសិរីល្អព្រះជាម្ចាស់។ អ្នកអាចធ្វើការបញ្ជាក់ឃ្លានេះ ក្នុងការបកប្រែរបស់អ្នក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «សូមមនុស្សទាំងអស់ថ្វាយសិរីល្អព្រះជាម្ចាស់ជារាងរហូតតទៅ!» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-explicit)