km_tn/rom/11/30.md

2.2 KiB

ពីមុនអ្នកក៏ធ្លាប់មិនស្តាប់បង្គាប់

«នៅក្នុងអតីតកាលអ្នកក៏មិនបានស្តាប់បង្គាប់ដែរ»។

អ្នកបានទទួលព្រះគុណ ដោយសារការមិនស្តាប់បង្គាប់របស់ពួកគេ

ព្រះគុណនៅទីនេះ គឺមានន័យដល់ ព្រះពររបស់ព្រះជាម្ចាស់ ដែលមនុស្សមិនស័ក្កិសមនឹងទទួល។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកបានទទួលព្រះពរដែលមិនស័ក្កិសមនឹងទទួល ដ្បិត សាសន៍យូដាបានបដិសេធព្រះយេស៊ូ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

អ្នក

ពាក្យនេះ សំដៅដល់អ្នកជឿសាសន៍ដទៃទាំងឡាយ។ (សូមមើលៈ rc://*/ta/man/translate/figs-you)

ព្រះជាម្ចាស់បានបង្ខាំងមនុស្សទាំងអស់ទៅក្នុងការមិនស្តាប់បង្គាប់

ព្រះជាម្ចាស់បានប្រព្រឹត្តចំពោះមនុស្សដែលមិនស្តាប់បង្គាប់ព្រះអង្គ ដូចជាអ្នកទោស ដែលមិនអាចទទួលបានការដោះលែងចេញពីមន្ទីរឃុំឃាំង។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានដាក់អស់អ្នកដែលមិនស្តាប់បង្គាប់ទ្រង់ ឲ្យក្លាយជាអ្នកទោស។ ឥឡូវនេះ ពួកគេនៅតែបន្តការមិនស្តាប់ព្រះជាម្ចាស់»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)