km_tn/rom/11/19.md

3.3 KiB

មែកត្រូវបានកាត់ចោល

ពាក្យ «មែក» នៅទីនេះ សំដៅដល់សាសន៍យូដាដែលបដិសេធព្រះយេស៊ូ និងអស់អ្នកដែលព្រះជាម្ចាស់បានបដិសេធពួកគេ។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានកាត់មែកចោល»។ (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

ដើម្បីឲ្យខ្ញុំបានផ្សាំវិញ

លោកប៉ូលប្រើឃ្លានេះសំដៅដល់អ្នកជឿសាសន៍ដទៃ ដែលព្រះជាម្ចាស់បានទទួលពួកគេ។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះអង្គនឹងផ្សាំខ្ញុំវិញ»។ (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

របស់ពួកគេ...ពួកគេ

សព្វនាម «របស់ពួកគេ» និង «ពួកគេ» សំដៅដល់ប្រជាជនយូដា ដែលមិនជឿ។

ប៉ុន្តែ អ្នកអាចឈរមាំបានដោយសារជំនឿរបស់អ្នក

លោកប៉ូលនិយាយពីអ្នកជឿសាសន៍ដទៃ ដែលដោយសារសេចក្តីជំនឿ ពួកគេឈរមាំ ហើយមិនមានអ្នកណាអាចធ្វើឲ្យគេរង្គេីបានទេ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ « ប៉ុន្តែ អ្នកទ្រាំទ្របាន ដោយសារសេចក្តីជំនឿរបស់អ្នក»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ពីព្រោះ បើព្រះជាម្ចាស់មិនសំច័យមែកពីធម្មជាតិផង ដូច្នេះ ព្រះអង្គក៏មិនសំច័យអ្នកដែរ

ឃ្លា «មែកពីធម្មជាតិ» នៅទីនេះ សំដៅដល់សាសន៍យូដា ដែលបដិសេធព្រះយេស៊ូ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រោះថា ព្រះជាម្ចាស់មិនសំច័យពួកសាសន៍យូដាដែលមិនជឿ ដែលលូតលាស់ឡើងដូចជាមែកធម្មជាតិដែលមកពីឬសមក នោះត្រូវដឹងថា ប្រសិនបើអ្នកមិនជឿ នោះទ្រង់ក៏នឹងមិនសំច័យអ្នកដូចគ្នា (UDB)។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)