km_tn/rom/11/17.md

3.4 KiB

ហើយអ្នកគឺជាមែកដើមអូលីវព្រៃ

សព្វនាម «អ្នក» និងឃ្លា «គឺជាមែកដើមអូលីវព្រៃ» សម្តៅដល់សាសន៍ដទៃ ដែលទទួលសេចក្តីសង្គោះតាមរយះព្រះយេស៊ូ។ (សូមមើលៈ [[rc:///ta/man/translate/figs-you]] ហើយ [[rc:///ta/man/translate/figs-metaphor]])

ប៉ុន្តែ ប្រសិនបើ មែកខ្លះត្រូវបានកាត់ចេញ

នៅទីនេះលោកប៉ូលសំដៅដល់សាសន៍យូដាដែលបដិសេធ ព្រះយេស៊ូ គឺជា «មែកដែលកាត់ចោល»។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប៉ុន្តែ ប្រសិនបើអ្នកណាម្នាក់ត្រូវកាត់ចេញពីមែក»។ (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

ហើយបានផ្សាំក្នុងចំណោមដើមអូលីវផ្សេងទៀត

នៅទីនេះលោកប៉ូល សំដៅដល់គ្រិស្តបរិស័ទសាសន៍ដទៃពួកគេគឺជា «មែកដែលផ្សាំ»។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានផ្សាំអ្នកទៅនឹងដើម ក្នុងចំណោមមែកទាំងនោះ»។ (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

ជាឬសដើមអូលីវ

ពាក្យ «ជាឬស» នៅទីនេះ ជាន័យធៀប ដែលសំដៅដល់ព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

កុំអួតពីមែកឡើយ

ពាក្យ «មែក» នៅទីនេះ ជាការប្រៀបធៀបដែលបញ្ជាក់ពីជនជាតិយូដា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «កុំនិយាយថាអ្នកប្រសើរជាងសាសន៍យូដា ដែលព្រះជាម្ចាស់បានបដិសេធនោះឡើយ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

មិនមែនអ្នកទេដែលចិញ្ចឹមឫស ប៉ុន្តែ ឫសទេតើ​ ដែលចិញ្ចឹមអ្នក

លោកប៉ូលបញ្ជាក់ថាអ្នកជឿសាសន៍ដទៃ គឺជាមែក។ ព្រះជាម្ចាស់សង្គ្រោះពួកគេ គឺដោយសារតែសម័្ន្ធមេត្រីសន្យាដែលព្រះអង្គបានសន្យានឹងសាសន៍យូដាប៉ុណ្ណោះ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)