km_tn/rom/10/18.md

2.7 KiB

ប៉ុន្តែ ខ្ញុំនិយាយដូច្នេះ «តើពួកគេមិនបានឮមែនទេ? មិនមែនទេ ពួកគេភាគច្រើនបានឮ

លោកប៉ូលប្រើសំណួរនេះដើម្បីបន្ថែមអត្ថន័យ។ អ្នកអាចបកប្រែឃ្លានេះដូចជាការរាយការណ៍។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប៉ុន្តែ ខ្ញុំនិយាយដូច្នេះ សាសន៍យូដាពិតជាបានឮសារអំពីព្រះគ្រិស្ត»។ (សូមមើលៈ [[rc:///ta/man/translate/figs-rquestion]] and [[rc:///ta/man/translate/figs-quotations]]

សម្លេងរបស់ពួកគេបានចេញទៅពេញទូទាំងពិភពលោក ហើយពាក្យរបស់ពួកគេក៏ទៅដល់ចុងបំផុតនៃផែនដីដែរ

ប្រយោគទាំងពីរនេះ​មានន័យជាគោលដូចគ្នា ហើយលោកប៉ូលប្រើពួកវាសម្រាប់បន្ថែមអត្ថន័យ។ ពាក្យ «ពួកគេ» សំដៅដល់ព្រះអាទិត្យ ព្រះច័ន្ទ និងពួកផ្កាយ។ នៅទីនេះពួកវាត្រូវបានបរិយាយដូចជាអ្នកនាំសារ ដែលប្រាប់មនុស្សលោកអំពីព្រះជាម្ចាស់។ នេះសំដៅពីរបៀបដែលពួកគេបង្ហាញមនុស្សអំពីអំណាច និងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ នៅទីនេះអ្នកអាចធ្វើការបញ្ជាក់ថាលោកប៉ូលបានស្រង់បទគម្ពីរ «ដូចមានចែងក្នុងបទគម្ពីរថា ព្រះអាទិត្យ ព្រះចន្ទ និងពួកផ្កាយ ជាភ័ស្តុតាងនៃអំណាច និងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយមនុស្សនៅលើផែនដីទាំងមូលដែលឃើញពួកគេ ហើយបានស្គាល់សេចក្តីពិតអំពីព្រះជាម្ចាស់»។ (សូមមើលៈ [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-personification]] និង rc://*/ta/man/translate/figs-explicit)