km_tn/rom/10/16.md

1.5 KiB
Raw Permalink Blame History

ប៉ុន្តែ មិនមែនពួកគេទាំងអស់គ្នាស្តាប់

ទីនេះ «ពួកគេ» សំដៅដល់សាសន៍យូដា។ «ប៉ុន្តែ មិនមែនសាសន៍យូដាទាំងអស់ស្តាប់នោះទេ!»

ព្រះអម្ចាស់អើយ តើអ្នកណានឹងជឿសាររបស់យើង?

លោកប៉ូលកំពុងប្រើសំណួរនេះដើម្បីបញ្ជាក់ថាលោកអុីសាយបានទាយទុកជាមុននៅក្នុងបទគម្ពីរថាសាសន៍យូដាជាច្រើននឹងមិនជឿលើព្រះយេស៊ូទេ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់អើយ! ពួកគេជាច្រើនណាស់មិនជឿលើសាររបស់យើងទេ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion) ជឿ - ទទួលយក ឬ ទុកចិត្ត ថាអ្វីមួយគឺពិត

សាររបស់យើង

ទីនេះពាក្យ «របស់យើង» សំដៅដល់ព្រះជាម្ចាស់ និងលោកអុីសាយ។

ជំនឿកើតឡើងដោយសារឮ

ទីនេះពាក្យ «ជំនឿ» សំដៅដល់ «ការជឿលើព្រះគ្រិស្ត» (UDB)។