km_tn/rom/10/14.md

4.3 KiB

ដូច្នេះ តើពួកគេអាចអំពាវនាវរកព្រះអង្គ ដែលពួកគេមិនជឿបានយ៉ាងដូចម្តេច?

លោកប៉ូលប្រើសំណួរនេះដើម្បីបញ្ជាក់សារសំខាន់នៃការប្រកាសដំណឹងល្អនៃព្រះគ្រិស្តទៅកាន់អស់អ្នកដែលមិនបានឮ។ ពាក្យ «ពួកគេ» សំដៅដល់អស់អ្នកដែលមិនទាន់បានថ្វាយខ្លួនទៅព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀត «អស់អ្នកដែលមិនជឿលើព្រះជាម្ចាស់មិនអាចអំពាវនាវរកព្រះអង្គបានទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើពួកគេអាចជឿលើទ្រង់ម្តេចបាន បើពួកគេមិនឮអំពីទ្រង់ផងនោះ?

លោកប៉ូលប្រើសំណួរផ្សេងទៀតសម្រាប់ហេតុផលដូចគ្នា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ហើយប្រសិនបើពួកគេមិនបានឮរាជសាររបស់ទ្រង់ទេ ពួកគេគឺមិនអាចជឿលើទ្រង់បានឡើយ» ឬ «ហើយពួកគេមិនអាចជឿលើទ្រង់បានទេ ប្រសិនបើពួកគេមិនបានឮរាជសារអំពីទ្រង់»។ (សួមមើលៈ rc://*/ta/man/translate/figs-rquestion)

ជឿដោយ

មានន័យថាដើម្បីយល់ដឹងថាអ្វីដែលមនុស្សនិយាយគឺពិតមែន។

តើពួកគេអាចជឿ ដោយគ្មានអ្នកប្រកាសបានយ៉ាងដូចម្តេច?

លោកប៉ូលប្រើសំណួរដ៏ទៀតសម្រាប់ហេតុផលផ្សេងទៀត។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ហើយពួកគេមិនអាចឮព្រះរាជសារបានទេ​ប្រសិនបើ មិនមានអ្នកណាម្នាក់ប្រាប់គេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ដូច្នេះ តើពួកគេអាចប្រកាស បានយ៉ាងដូចម្តេច ទាល់តែមានអ្នកដែលចាត់ពួកគេឲ្យទៅ?

លោកប៉ូលប្រើសំណួរដ៏ទៀតសម្រាប់ហេតុផលដូចគ្នា។ ពាក្យ «ពួកគេ» សំដៅដល់អស់អ្នកដែលជារបស់ព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀត `«ហើយពួកគេមិនអាចប្រកាសរាជសារដល់មនុស្សដទៃបានទេ លុះណាតែមានអ្នកចាត់គេទៅ»។ (សូមមើលៈ [[rc:///ta/man/translate/figs-activepassive]] និង [[rc:///ta/man/translate/figs-rquestion]])

មើលល្អណាស់ហ្ន៍ ជើងរបស់អ្នកដែលប្រកាសពីដំណឹងល្អពីដំណើរដែលធ្វើឲ្យចិត្តរីករាយ!

លោកប៉ូលប្រើពាក្យ «ជើង» ដើម្បីជាសញ្ញាសំដៅដល់អស់អ្នកដែលធ្វើដំណើរនិងនាំរាជសារទៅដល់អ្នកដែលមិនទាន់បានឮ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ពិតជាអស្ចារ្យណាស់ នៅពេលដែលអ្នកនាំសារមកហើយប្រាប់យើងអំពីដំណឹងល្អ!» (សូមមើល: rc://*/ta/man/translate/figs-metonymy)