km_tn/rom/10/11.md

4.0 KiB

ព្រោះ បទគម្ពីរបានចែងថា

លោកប៉ូលនិយាយពីបទគម្ពីរដែលហាក់ដូចជាមានជីវិតនិងមានសម្លេង។ អ្នកអាចបញ្ជាក់អ្នកដែលបានសរសេរបទគម្ពីរដែលលោកប៉ូលប្រើនៅទីនេះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដ្បិត លោកអុីសាយបានសរសេរក្នុងបទគម្ពីរ»។ (សូមមើលៈ [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-explicit]])

អស់អ្នកណាដែលជឿលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់ឡើយ

ឃ្លានេះមានន័យដូចគ្នាទៅនឹង «អស់អ្នកដែលមិនជឿ នឹងត្រូវអាម៉ាស់»។ ការបដិសេធត្រូវបានប្រើសម្រាប់ឃ្លានេះ។ អ្នកអាចបកប្រែក្នុងទម្រង់បែបនេះថាៈ «ព្រះជាម្ចាស់នឹងលើកតម្កើងអស់អ្នកដែលជឿលើទ្រង់»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ព្រោះគ្មានភាពខុសគ្នារវាងសាសន៍ក្រិក និងសាសន៍យូដាឡើយ

លោកប៉ូលបញ្ជាក់ថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យមនុស្សទាំងអស់ដូចគ្​នា។ អ្នកក៏អាចធ្វើការបញ្ជាក់ក្នុងភាសារបស់អ្នកដូចគ្នា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ក្នុងរបៀបនេះ ព្រះជាម្ចាស់វិនិច្ឆ័យសាសន៍យូដា​ និងមិនមែនយូដា ដូចគ្នា»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ហើយព្រះអង្គមានព្រះហឫទ័យទូលាយដល់មនុស្សទាំងអស់ ដែលអំពាវនាវរកព្រះអង្គ

ឃ្លា «ព្រះអង្គមានព្រះហឫទ័យទូលាយ» នៅទីនេះ មានន័យថាព្រះជាម្ចាស់ប្រទានពរដោយព្រះហឫទ័យទូលាយ។ អ្នកក៏អាចធ្វើការបញ្ជាក់ក្នុងភាសារបស់អ្នកដូចគ្នា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ហើយទ្រង់មានព្រះហឬទ័យទូលាយប្រទានពរដល់មនុស្សទាំងអស់ដែលទុកចិត្តលើព្រះអង្គ»។ (សូមមើលៈfigs-explicit)

ព្រោះអស់អ្នកណាដែលអំពាវនាវរកព្រះនាមព្រះអម្ចាស់នឹងបានសង្គ្រោះ

នៅទីនេះ ពាក្រ «ព្រះនាម» គឺការប្រៀបធៀបដល់ព្រះយេស៊ូ។ អ្នកអាចបកប្រែក្នុងភាសារបស់អ្នកក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់នឹងសង្គ្រោះមនុស្សគ្រប់គ្នាដែលទុកចិត្តលើទ្រង់»។ (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-activepassive]])