km_tn/rom/10/08.md

4.5 KiB

ប៉ុន្តែ តើបទគម្ពីរបានចែងយ៉ាងដូចម្តេច?

ពាក្យ «បទគម្ពីរ» សំដៅដល់ «សេចក្តីសុចរិត» ក្នុង ១០ៈ៦។ នៅទីនេះលោកប៉ូលពណ៌នាពី «សេចក្តីសុចរិត» ដែលដូចជាមនុស្សម្នាក់ដែលអាចនិយាយបាន។ លោកប្រើសំណួរនេះ ដើម្បីបញ្ជាក់ចម្លើយ ដែលលោកនឹងឆ្លើយ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប៉ុន្តែ នេះជាអ្វីដែលលោកម៉ូសេនិយាយ»។ (សូមមើលៈ [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-rquestion]])

ព្រះបន្ទូលនៅជិតអ្នក

លោកប៉ូលនិយាយពី «រាជសារ» របស់ព្រះជាម្ចាស់ ដែលដូចជាមនុស្សម្នាក់ដែលអាចផ្លាស់ទីបាន។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះរាជសារគឺត្រឹមត្រូវនៅទីនេះ» ។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

នៅក្នុងមាត់

ពាក្យ «មាត់» ជាន័យធៀប ដែលសំដៅដល់អ្វីដែលមនុស្សនិយាយ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «គឺនៅក្នុងអ្វីដែលអ្នកនិយាយ»។ (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

និងនៅក្នុងចិត្តរបស់អ្នក

ឃ្លា «នៅក្នុងចិត្តរបស់អ្នក» គឺជាឃ្លាដែលសំដៅដល់ អ្វីដែលមនុស្សគិតនិងជឿ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ហើយវាជាអ្វីដែលអ្នកគិតនិងជឿ»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ប្រសិនបើ មាត់របស់អ្នកទទួលស្គាល់ថា ព្រះយេស៊ូជាព្រះអម្ចាស់

«ប្រសិនបើអ្នកសារភាពថា ព្រះយេស៊ូជាព្រះអម្ចាស់»។

ហើយជឿនៅក្នុងចិត្តរបស់អ្នក

«ទទួលយកការពិត»។

ព្រះជាម្ចាស់បានប្រោសព្រះអង្គពីសេចក្តីស្លាប់

ទីនេះមានន័យថា ព្រះជាម្ចាស់ធ្វើអោយព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញម្តងទៀត។

អ្នកនឹងបានសង្គ្រោះ

អ្នកអាចបកប្រែឃ្លានេះថាៈ «ព្រះជាម្ចាស់នឹងសង្ក្រោះអ្នក»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ព្រោះបើចិត្តរបស់មនុស្សជឿ គេនឹងបានសុចរិត ហើយដោយមាត់ គាត់ទទួលស្គាល់ នោះគាត់នឹងបានសង្គ្រោះ

នៅទីនេះពាក្យ «ចិត្ត» គឺជាការប្រៀបធៀប ដែលនិយាយពីគំនិត ឬអារម្មណ៍។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដ្បិត បើគំនិតរបស់គេជឿ ហើយគេបានសុចរិតនៅចំពោះព្រះ មាត់របស់គេសារភាព នោះព្រះជាម្ចាស់នឹងសង្គ្រោះទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ហើយដោយមាត់

ពាក្យ «មាត់» ជាន័យធៀប ដែលនិយាយពីសមត្ថភាពរបស់មនុស្សក្នុងការនិយាយ។ (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)