km_tn/rom/10/06.md

3.5 KiB

ប៉ុន្តែ សេចក្តីសុចរិតដែលបានមកដោយសារជំនឿិវិញគឺបែបនេះ

ពាក្យ «សេចក្តីសុចរិត» នៅទីនេះ ពណ៌នា ដូចជាមនុស្សម្នាក់ដែលអាចនិយាយបាន។ ការបកប្រែតាមរបៀបផ្សេងទៀត «ប៉ុន្តែ លោកម៉ូសេសសេររបៀបដែលសេចក្តីជំនឿធ្វើឲ្យមនុស្សបានសុចរិតនៅចំពោះព្រះជាម្ចាស់»។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

កុំនិយាយនៅក្នុងចិត្តរបស់អ្នក

លោកម៉ូសេកំពុងនិយាយទៅកាន់ប្រជាជន ហាក់ដូចជាលោកកំពុងនិយាយទៅកាន់មនុស្សតែម្នាក់។ ការបកប្រែតាមរបៀបផ្សេងទៀត «កុំនិយាយទៅកាន់ខ្លួនរបស់អ្នក»។ (សូមមើលៈ rc://*/ta/man/translate/figs-you)

តើអ្នកណានឹងឡើងទៅស្ថានសួគ៌?

លោកម៉ូសេប្រើសំណួរនេះ ដើម្បីបង្រៀនអ្នកស្តាប់របស់លោក។ ការណែនាំពីមុនរបស់លោកអំពី «កុំនិយាយ» តម្រូវចម្លើយអវិជ្ជមានសម្រាប់សំណួរនេះ។ អ្នកអាចបកប្រែសំណួរនេះទៅកាន់ទម្រង់ថា «មិនមានអ្នកណាម្នាក់អាចឡើងទៅស្ថានសួគ៌បានទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ហើយនាំព្រះគ្រិស្តចុះពីស្ថានសួគ៌មក

«គឺថាពួកគេអាចមានព្រះគ្រិស្តចុះមកលើផែនដី» ។

តើអ្នកណានឹងចុះទៅក្នុងស្ថាននរក?

លោកម៉ូសេប្រើសំណួរនេះ ដើម្បីបង្រៀនអ្នកស្តាប់របស់លោក។ ការណែនាំពីមុនរបស់លោកអំពីឃ្លា «កុំនិយាយ» តម្រូវចម្លើយអវិជ្ជមានសម្រាប់សំណួរនេះ។ អ្នកអាចបកប្រែឃ្លានេះទៅក្នុងកាន់ទម្រង់ថាៈ «មិនមានអ្នកណាម្នាក់អាចចុះទៅក្រោមហើយជាកន្លែងសម្រាប់វិញ្ញាណមនុស្សស្លាប់នៅនោះបានទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ហើយនាំព្រះគ្រិស្តឡើងពីសេចក្តីស្លាប់មកវិញ

«គឺថាពួកគេអាចនាំព្រះគ្រិស្តត្រឡប់ពីសេចក្តីស្លាប់»។

សេចក្តីស្លាប់

ឃ្លា «សេចក្តីស្លាប់» សំដៅដល់ការស្លាប់ខាងរាងកាយ។