km_tn/rom/10/01.md

1.9 KiB

ប្រយោគភ្ជាប់

លោកប៉ូលបន្តបញ្ជាក់ពីបំណងប្រាថ្នារបស់លោកចំពោះជនជាតិអុីស្រាអែលដើម្បីឲ្យគេជឿ ប៉ុន្តែ លោកក៏បញ្ជាក់ថាទាំងសាសន៍យូដា និងអ្នកដទៃទៀតនឹងទទួលបានការសង្គ្រោះដោយការជឿលើព្រះគ្រិស្ត។

បងប្អូន

ពាក្យនេះសំដៅដល់គ្រិស្តបរិស័ទ ដែលរួមបញ្ចូលទាំងបុរសនិងស្ត្រី។

ដួងចិត្តខ្ញុំ

«បំណងប្រាថ្នាដ៏ធំបំផុតរបស់ខ្ញុំ»។

គឺសម្រាប់ពួកគេ និងសម្រាប់សេចក្តីសង្គ្រោះ​

«គឺថាព្រះជាម្ចាស់នឹងសង្គ្រោះជនជាតិយូដា»។

ខ្ញុំធ្វើបន្ទាល់ពីពួកគេ

«យើងប្រកាសដោយទៀងត្រង់អំពីពួកគេ»។ (UDB)

ព្រោះពួកគេមិនដឹងពីសេចក្តីសុចរិតរបស់ព្រះជាម្ចាស់

«គឺថាព្រះជាម្ចាស់នឹងសង្ក្រោះជនជាតិយូដា»។

ពួកគេមិនព្រមគោរពតាមសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ឡើយ

«ពួកគេមិនព្រមទទួលផ្លូវរបស់ព្រះជាម្ចាស់ដែលដាក់ឲ្យគេត្រឹមត្រូវជាមួយទ្រង់។