km_tn/rom/09/25.md

2.7 KiB

ប្រយោគភ្ជាប់

នៅក្នុងវគ្គនេះលោកប៉ូលពន្យល់ ពីការមិនជឿរបស់សាសន៍អុីស្រាអែល ដូចជាជាតិសាសន៍ដែលព្យាការីហូសេបានថ្លែងទុកពីមុន។

ដូចដែលទ្រង់មានបន្ទូលនៅក្នុងព្រះគម្ពីរហូសេ

ពាក្យ «ទ្រង់» នៅទីនេះសំដៅលើព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដូចដែលព្រះជាម្ចាស់មានព្រះបន្ទូល ដែលមាននៅក្នុងសៀវភៅដែលលោកហូសេបានសសេរ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ហូសេ

លោកហូសេជាព្យាការី។ (សូមមើលៈ rc://*/ta/man/translate/translate-names)

យើងនឹងហៅអ្នកដែលមិនមែនជាប្រជារាស្រ្តរបស់យើង

«យើងនឹងជ្រើសរើសមនុស្សដែលមិនមែនជាមនុស្សរបស់យើង មកធ្វើជាមនុស្សរបស់យើង»។

អ្នកដែលមិនគួរឲ្យស្រឡាញ់ថា គួរឲ្យស្រឡាញ់

ពាក្យ «អ្នក» នៅទីនេះសំដៅដល់នាងកូមើ ភរិយារបស់លោកហូសេ ដែលដំណាងឲ្យសាសន៍អុីស្រាអែល។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «យើងនឹងជ្រើសរើសអ្នកដែលយើងមិនស្រលាញ់ មកធ្វើជាអ្នកដែលយើងស្រលាញ់»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

បុត្ររបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ

ឃ្លា «ព្រះជន្មគង់នៅ» អាចសំដៅលើការពិតដែលថា ព្រះជាម្ចាស់ គឺជាព្រះ «ពិត» ហើយមិនដូចជាព្រះក្លែងក្លាយទាំងឡាយនោះដែរ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «បុត្រនៃព្រះដ៏ពិត» (UDB)។