km_tn/rom/09/19.md

3.1 KiB

អ្នកនឹងនិយាយមកខ្ញុំថា

លោកប៉ូលកំពុងនិយាយរិះគន់ការបង្រៀនរបស់លោក ដូចជាលោកកំពុងតែនិយាយទៅកាន់មនុស្សតែម្នាក់។ អ្នកអាចត្រូវប្រើពហុវចននៅទីនេះ។ (សូមមើលៈ rc://*/ta/man/translate/figs-you)

«ហេតុអ្វីបានជាព្រះអង្គនៅតែស្វែងរកកំហុសរបស់អ្នកដែលប្រឆាំងនឹងព្រះហឫទ័យរបស់ព្រះអង្គទៀត?

នេះជាសំណួរដែលមិនទាមទារចម្លើយ ដែលលោកប៉ូលប្រើដើម្បីបន្ថែមអត្ថន័យ។ អ្នកអាចបកប្រែសំណួរទាំងនេះជាប្រយោគដើម្បីបញ្ជាក់ន័យក៏បាន។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ព្រះអង្គ...របស់ព្រះអង្គ

ពាក្យ «ព្រះអង្គ» និង «របស់ព្រះអង្គ» នៅទីនេះសំដៅលើព្រះជាម្ចាស់។

តើដីឥដ្ឋនឹងនិយាយទៅកាន់... របស់ធម្មតាផង?

លោកប៉ូលប្រើប្រាស់សិទ្ធិរបស់ជាងស្មូនក្នុងការសូនប្រភេទផ្សេងៗនៃភាជនៈដែលទ្រង់ចង់សូនពីដីឥដ្ឋ ជាន័យធៀបសម្រាប់សិទ្ធិរបស់អ្នកបង្កើត ក្នុងការធ្វើអ្វីមួយដែលគាត់ចង់ជាមួយនឹងការបង្កើតរបស់គាត់។ លោកប៉ូលសួរសំណួរទាំងនេះដើម្បីបញ្ជាក់ប្រធានបទរបស់លោក។ (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-rquestion]])

ហេតុអ្វីបានជាអ្នកសូនខ្ញុំមានរាងបែបនេះ?

ពាក្យ «អ្នក» នៅទីនេះសំដៅលើព្រះជាម្ចាស់។ លោកប៉ូលប្រើសំណួរនេះដើម្បីបន្ថែមអត្ថន័យ។ អ្នកអាចបកប្រែសំណួរទាំងនេះជាការថ្លែងការណ៍ដោយសង្កត់ធ្ងន់។ ការបកប្រែផ្សេងទៀតៈ «ព្រះជាម្ចាស់អើយ! ព្រះអង្គមិនគួរបង្កើតទូលបង្គំក្នុងលក្ខណបែបនេះទេ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)