km_tn/rom/09/06.md

2.1 KiB

ប្រយោគភ្ជាប់

លោកប៉ូលបញ្ជាក់ថា អស់អ្នកដែលកើតក្នុងគ្រួសាររបស់អុីស្រាអែល អាចក្លាយជាផ្នែកពិតរបស់អ៊ីស្រាអែលគឺតាមរយៈសេចក្តីជំនឿតែប៉ុណ្ណោះ។

ប៉ុន្តែ នោះមិនមែនមានន័យថាសេចក្តីសន្យារបស់ព្រះជាម្ចាស់ត្រូវបានបរាជ័យនោះឡើយ

«ប៉ុន្តែ ព្រះជាម្ចាស់នឹងមិនបរាជ័យក្នុងការរក្សាសន្យារបស់ទ្រង់ឡើយ» ឬ «ព្រះជាម្ចាស់បានរក្សាព្រះបន្ទូលសន្យារបស់ទ្រង់»។

ព្រោះមិនមែនមនុស្សគ្រប់គ្នានៅក្នុងអ៊ីស្រាអែល ដែលពិតជាកម្មសិទ្ធិរបស់អ៊ីស្រាអែលនោះទេ

ព្រះជាម្ចាស់មិនបានប្រទានព្រះបន្ទូលសន្យាដល់គ្រប់គ្នាដែលជាពូជពង្សរបស់អ៊ីស្រាអែលខាងសាច់ឈាមនោះទេ(ឬយ៉ាកុប) ប៉ុន្តែ គឺដល់ពូជពង្សខាងវិញ្ញាណរបស់ទ្រង់ នោះគឺ អស់អ្នកដែលទុកចិត្តលើព្រះយេស៊ូ។

មិនប្រាកដថា ពូជពង្សរបស់លោកអប្រាហាំទាំងអស់ ពិតជាកូនចៅគាត់នោះទេ

«មិនមែនពួកគេទាំងអស់ជាកូនរបស់ព្រះជាម្ចាស់ ដោយព្រោះតែពួកគេជាកូនចៅរបស់លោកអប្រាហាំនោះទេ»។