km_tn/rom/09/03.md

2.9 KiB

ព្រោះខ្ញុំចង់ឲ្យខ្លួនខ្ញុំត្រូវបណ្តាសា ហើយត្រូវបានញែកចេញពីព្រះគ្រិស្តដោយព្រោះបងប្អូនរបស់ខ្ញុំ គឺអស់អ្នកដែលជាសាសន៍របស់ខ្ញុំ ខាងឯសាច់ឈាម

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ខ្លួនខ្ញុំផ្ទាល់ចង់ឲ្យព្រះជាម្ចាស់ ដាក់បណ្តាសាខ្ញុំ ហើយញែកខ្ញុំចេញពីព្រះគ្រិស្តជារាងរហូត ប្រសិនបើនោះអាចជួយសាសន៍អីុស្រាអែលជាមនុស្សរបស់ខ្ញុំ ជឿលើព្រះគ្រិស្ត»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

បងប្អូន

នៅទីនេះសំដៅដល់គ្រិស្តបរិស័ទ រាប់ទាំងបុរស និងស្ត្រី។

ជា​ជនជាតិ​អ៊ីស្រាអែល​

«ពួកគេ ដូចខ្ញុំ ជាសាសន៍អីុស្រាអែល។ ព្រះជាម្ចាស់បានជ្រើសរើសេពួកគេជាពូជពង្សរបស់លោកយ៉ាកុប»​ (UDB)។

​ជា​កូន​ចិញ្ចឹម

លោកប៉ូលប្រើពាក្យប្រៀបធៀបនៅទីនេះ «កូនចិញ្ចឹម» ដើម្បីចង្អុលបង្ហាញថា អីុស្រាអែលដូចជាកូនរបស់ព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀត «ពួកគេមានព្រះជាម្ចាស់ជាព្រះបិតារបស់ពួកគេ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដោយសារដូនតារបស់គេ ព្រះយេស៊ូបានប្រសូតជាសាច់ឈាម

«ព្រះយេស៊ូបានប្រសូតជាសាច់ឈាម» មានន័យថាព្រះគ្រិស្តគឺជាពូជជង្សនៃដូនតាអីុស្រាអែល។​ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះយេស៊ូបានប្រសូតជាសាច់ឈាម ជាពូជពង្ស ពីដូចតារបស់ពួកគេ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)