km_tn/rom/09/01.md

2.9 KiB

ការភ្ជាប់សេចក្តីថ្លែងការណ៍៖

លោកប៉ូលប្រាប់អំពីបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់លោក ថាប្រជាជនអីុស្រាអែលនឹងបានសង្គ្រោះ។ បន្ទាប់មក លោកបញ្ជាក់ពីរបៀបផ្សេង ដែលព្រះជាម្ចាស់បានរៀបចំដើម្បីអោយពួកគេជឿ។

ខ្ញុំប្រាប់ពីសេចក្តីពិតនៅក្នុងព្រះគ្រិស្ត។ ខ្ញុំមិនកុហកទេ

ក្នុងឃ្លាទាំងពីរនេះមានអត្ថន័យជាមូលដ្ឋានដូចគ្នា។ លោកប៉ូលប្រើឃ្លាទាំងនោះដើម្បីបញ្ជាក់ថា លោកកំពុងប្រាប់សេចក្តីពិត។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)

ហើយមនសិការ​របស់ខ្ញុំធ្វើបន្ទាល់ជាមួយនឹងខ្ញុំ នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ

«ព្រះវិញ្ញាណដ៏វិសុទ្ធត្រួតត្រាលើមនសិការរបស់ខ្ញុំ ហើយបញ្ជាក់អ្វីដែលខ្ញុំនិយាយ»។

សម្រាប់ខ្ញុំ គឺខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ហើយក៏មានការឈឺចាប់ឥតឈប់ឈរនៅក្នុងចិត្តរបស់ខ្ញុំដែរ

ឃ្លា «ការឈឺចាប់ឥតឈប់ឈរនៅក្នុងចិត្តរបស់ខ្ញុំ» គឺជាសំនួនដែលលោកប៉ូលប្រើដើម្បីចែករំលែកការពិបាករបស់លោក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ខ្ញុំប្រាប់អ្នកថា ខ្ញុំពិតជាសោកសង្រេងយ៉ាងខ្លាំង»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ការសោកស្តាយយ៉ាងខ្លាំង ហើយក៏មានការឈឺចាប់ឥតឈប់ឈរ

ក្នុងឃ្លាទាំងពីរនេះមានអត្ថន័យមូលដ្ឋានដូចគ្នា។ លោកប៉ូលប្រើឃ្លាទាំងនោះដើម្បីបញ្ជាក់ ពីការរំជួលចិត្តដែលលោកមាន។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)