km_tn/rom/08/35.md

4.9 KiB
Raw Permalink Blame History

តើ​អ្នកណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រិស្ដ​បាន?

សំណួរនេះហាក់ដូចជាសួរអំពីមនុស្ស ប៉ុន្តែ តាមរយៈចម្លើយដែលបានរៀបរាប់ គឺមិនមែនទេ។ ដូច្នេះ លោកប៉ូលប្រហែលជាកំពុងនិយាយអំពីព្រឹត្តិការណ៍ ដែលពួកវាដូចជាមនុស្ស។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មិនមានអ្នកណាម្នាក់អាចពង្រាត់យើងពីក្តីស្រលាញ់របស់ព្រះគ្រិស្តបានទេ» ឬ «មិនមានអ្វីមួយដែលនឹងអាចពង្រាត់យើងពីក្តីស្រលាញ់របស់ព្រះគ្រិស្តបានទេ»។ (សូមមើលៈ [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-personification]])

តើ​ជា​សេចក្ដី​វេទនា​ សេចក្ដី​លំបាក​ ការ​បៀតបៀន​ សេចក្ដី​អត់ឃ្លាន​ សេចក្ដី​អាក្រាត​ សេចក្ដី​អន្តរាយ​ ឬ​ក៏​ដាវ?

ពាក្យ «ដាវ» នៅទីនេះជាការប្រៀបធៀបដែលបញ្ជាក់ពីអ្នកណាម្នាក់ដែលសម្លាប់។ ពាក្យ​ «វាមិនអាចទៅបានទេដែលមានអ្នកណាម្នាក់បង្កបញ្ហាឲ្យយើង ធ្វើឲ្យយើងឈឺចាប់ យកសម្លៀកបំពាក់និងអាហាររបស់យើង ឬសូម្បីតែសម្លាប់យើង»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

​សេចក្ដី​វេទនា​ ឬសេចក្ដី​លំបាក

ពាក្យទាំងពីរនេះគឺមានអត្ថន័យដូចគ្នា។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)

ដោយសារតែព្រះអង្គ

ពាក្យ «ដោយសារ» គឺឯកវចន ហើយសំដៅដល់ព្រះជាម្ចាស់។ ពាក្យ «សម្រាប់អ្នក» (សូមមើលៈ rc://*/ta/man/translate/figs-you)

យើងត្រូវបានគេចង់ស្លាប់ពីព្រឹកដល់ល្ងាច

ពាក្យ «យើង» នៅទីនេះសំដៅដល់អ្នកដែលសរសេរ ខគម្ពីរនេះ និងរាប់បញ្ចូលទាំងអស់អ្នកដែលស្មោះត្រង់នឹងព្រះជាម្ចាស់ផងដែរ។ ឃ្លា «ពីព្រឹកដល់ល្ងាច» គឺជាការបន្ថែមដើម្បីបញ្ជាក់ថាតើពួកគេស្ថិតនៅក្នុងគ្រោះថ្នាក់កំរិតណា។ លោកប៉ូលប្រើផ្នែកនេះក្នុងខគម្ពីរដើម្បីបង្ហាញថា មនុស្សទាំងអស់ដែលដើរតាមព្រះជាម្ចាស់គួររំពឹងទុកដល់ពេលវេលាលំបាក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ខ្មាំងសត្រូវរបស់យើងតាមសម្លាប់យើងមិនឈប់មិនឈរ»។ (សូមមើលៈ [[rc:///ta/man/translate/figs-inclusive]] និង [[rc:///ta/man/translate/figs-hyperbole]] ហើយនិង rc://*/ta/man/translate/figs-activepassive)

គេបានរាប់យើងថាជាចៀមដែលត្រូវគេសម្លាប់

លោកប៉ូលប្រៀបធៀបមនុស្សដែលគេសម្លាប់ដោយសារតាមព្រះជាម្ចាស់ទៅនឹងរបស់សត្វ។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ជីវិតរបស់យើងគឺមិនមានតម្លៃលើសជាងចៀមដែលពួកគេសម្លាប់នោះទេ»។ (សូមមើលៈ [[rc:///ta/man/translate/figs-simile]] និង [[rc:///ta/man/translate/figs-activepassive]])