km_tn/rom/08/33.md

2.0 KiB

តើអ្នកណាអាចប្រឆាំងទាស់ជាមួយនឹងអ្នកដែលព្រះជាម្ចាស់បានរើសតាំងបាន? ព្រះអង្គគឺជាព្រះជាម្ចាស់នៃយុតិ្តធម៌

លោកប៉ូលប្រើសំណួរនេះដើម្បីបញ្ជាក់អត្ថន័យ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មិនមានអ្នកណាអាចប្រឆាំងទាស់នឹងយើង នៅចំពោះព្រះជាម្ចាស់បានទេ ពីព្រោះទ្រង់គឺជាអ្នកដែលធ្វើឲ្យយើងត្រឹមត្រូវជាមួយទ្រង់»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើអ្នកណានឹងត្រូវកាត់ទោស?

លោកប៉ូលប្រើសំណួរនេះសម្រាប់បញ្ជាក់បន្ថែម។ លោកមិនបានរំពឹងលើចម្លើយទេ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មិនមានអ្នកណាម្នាក់នឹងកាត់ទោសយើងនោះទេ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

លើសពីនោះ ទ្រង់ក៏បានរស់ឡើងវិញ

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀត «អ្នកដែលមានសារសំខាន់ជាងនេះទៅទៀត ព្រះជាម្ចាស់បានប្រោសពីស្លាប់» ឬ «អ្នកដែលមានសារសំខាន់ជាងនេះទៅទៀត បានរស់ឡើងវិញ។