km_tn/rom/08/28.md

4.9 KiB

ប្រយោគភ្ជាប់

លោកប៉ូលរំលឹកអ្នកជឿថា គ្មានអ្វីអាចញែកពួកគេចេញពីក្តីស្រលាញ់របស់ព្រះជាម្ចាស់បានទេ។

​ដល់​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «សម្រាប់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ស្គាល់​ជាមុន

«អស់អ្នកដែលព្រះជាម្ចាស់បានស្គាល់ មុនពេលដែលទ្រង់បង្កើតពួកគេ»។

ព្រះអង្គ​បាន​តម្រូវ​ពួកគេ

«ទ្រង់ក៏បានបង្កើតជោគវាសនារបស់ពួកគេ»​ ឬ «ទ្រង់ក៏បានរៀបចំផែនការណ៍ ដែលជាប្រយោជន៍»

បាន​តម្រូវ​ពួកគេ​ទុក​ជាស្រេច​ឲ្យ​មាន​លក្ខណដូច​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ

ព្រះជាម្ចាស់់បានគ្រោងទុកតាំងពីចាប់ផ្តើមការបង្កើត ដើម្បីដាំអស់អ្នកដែលជឿលើព្រះយេស៊ូ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ នៅក្នុងមនុស្សដែលដូចជាព្រះអង្គ។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ទ្រង់អាចផ្លាស់ប្តូរពួកគេឲ្យដូចជាព្រះបុត្រារបស់ទ្រង់» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ព្រះរាជ​បុត្រា​

នេះជាឋានៈដ៏សំខាន់បំផុតសម្រាប់ព្រះយេស៊ូ ព្រះរាជបុត្រារបស់ព្រះជាម្ចាស់។ (សូមមើលៈ rc://*/ta/man/translate/guidelines-sonofgodprinciples)

ដើម្បី​ឲ្យ​ព្រះរាជ​បុត្រា​ត្រលប់​ជា​កូន​ច្បង

«ដូច្នេះ ព្រះរាជបុត្រារបស់ទ្រង់​អាចជាបុត្រច្បង»

ក្នុង​ចំណោម​បងប្អូន​ជាច្រើន

នៅទីនេះពាក្យ «បងប្អូន» សំដៅលើអ្នកជឿទាំងអស់ ទាំងស្រី និងប្រុស។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ក្នុងចំណោមបងប្អូនប្រុសស្រី ដែលជាគ្រួសាររបស់ព្រះជាម្ចាស់។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

អស់អ្នកដែលបានតម្រូវទុក

«អស់អ្នកដែលព្រះជាម្ចាស់បានបង្កើតគ្រោងការសម្រាប់ជាប្រយោជន៍»

អ្នកទាំងនោះនឹងបានសុចរិត

នៅទីនេះពាក្យ «បានសេចក្តីសុចរិត» គឺជាទម្រង់អតីតកាល ដើម្បីបញ្ជាក់ថា វាពិតជានឹងកើតឡើង។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ទ្រង់ក៏ធ្វើអោយសុចរិតជាមួយទ្រង់» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

អ្នកទាំងនោះនឹងបានទទួលសិរីល្អផងដែរ

ពាក្យ «បានទទួលសិរីល្អ» គឺជាទម្រង់អតីតកាល ដែលបញ្ជាក់ថាការនេះនឹងពិតជាបានកើតឡើង។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ទាំងនេះទ្រង់នឹងប្រទានសិរីរុងរឿង»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)