km_tn/rom/08/23.md

3.5 KiB

ដែលជាផលដំបូងរបស់ព្រះវិញ្ញាណ

លោកប៉ូលប្រៀបធៀបការទទួលព្រះវិញ្ញាណរបស់អ្នកជឿទៅនឹងផលប្រែដំបូង និងបន្លែបង្កានៃរដូវដាំដុះ។ ប្រយោគនេះគូសបញ្ជាក់ថាព្រះវិញ្ញាណបរិសុទ្ធ ជារបស់ដំបូងគេដែលព្រះជាម្ចាស់នឹងប្រទានឲ្យអ្នកជឿ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

រង់ចាំការទទួលយកភាពជាកូនគឺជាការប្រោសលោះរូបកាយរបស់យើង

ឃ្លា «ភាពជាកូនរបស់យើង» នៅទីនេះមានន័យថា ពេលដែលយើងក្លាយជាសមាជិកពេញសិទ្ធក្នុងគ្រួសារព្រះជាម្ចាស់ គឺយើងដូចជាកូនចិញ្ចឹម។ ពាក្យ «សេចក្តីសង្គ្រោះ» មានន័យថា នៅពេលដែលព្រះជាម្ចាស់សង្គ្រោះយើង។​ ការបកប្រែផ្សេងទៀតៈ «រង់ចាំការក្លាយជាសមាជិកពេញសិទ្ធិក្នុងគ្រួសារព្រះជាម្ចាស់ ហើយទ្រង់សង្គ្រោះរូបកាយរបស់យើងពីភាពពុករលួយ និងសេចក្តីស្លាប់។ (សូមមើលៈ [[rc:///ta/man/translate/figs-explicit]] និង [[rc:///ta/man/translate/figs-metaphor]])

ដោយទុកចិត្ត យើងបានសង្គ្រោះ

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ដោយព្រះជាម្ចាស់បានសង្គ្រោះយើង ដ្បិត យើងបានទុកចិត្តលើទ្រង់»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ប៉ុន្តែ អ្វីដែលយើងទុកចិត្តមិនទាន់ឃើញនៅឡើយ សម្រាប់អស់អ្នកដែលមានទំនុកចិត្តចំពោះអ្វីដែលខ្លួនបានឃើញហើយ តើមានប្រយោជន៍អ្វី?

លោកប៉ូលប្រើសំណួរនេះ ដើម្បីជួយអ្នកស្តាប់របស់លោក ឲ្យយល់ថា អ្វីទៅជា «ការទុកចិត្ត»។ ការបកប្រែផ្សេងទៀតៈ «ប៉ុន្តែ ប្រសិនបើយើងរង់ចាំដោយភាពជឿជាក់ នោះមានន័យថា យើងមិនទាន់មានអ្វីដែលយើងចង់បាននោះទេ។ មិនមានអ្នកណាម្នាក់រង់ចាំដោយទុកចិត្ត​នោះទេ ប្រសិនបើ គេមានអ្វីដែលគេចង់បានហើយនោះ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)