km_tn/rom/08/20.md

4.2 KiB

ព្រោះ​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​ បាន​ប្រគល់ទៅ​ក្នុង​ភាព​ឥត​ប្រយោជន៍​

អ្នកបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រះជាម្ចាស់ធ្វើឲ្យអ្វីៗដែលព្រះអង្គបានបង្កើត ទៅជាឥតបានការ តាមការគ្រោងទុក» (UDB)។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

តែ​មិន​មែន​ដោយ​ស្ម័គ្រចិត្ដ​ទេ​ គឺ​ព្រះជាម្ចាស់​បាន​តម្រូវ​ដូច្នេះ

នៅទីនេះលោកប៉ូលអធិប្បាយពី «ការបង្កើត» ដូចជាមនុស្ស អាចមានចំណង់។ ការបកប្រែផ្សេងទៀតៈ «ពីព្រោះនេះមិនមែនជាអ្វីដែលជាស្នាព្រះហស្តទ្រង់បង្កើតចង់បានទេ ប៉ុន្តែព្រោះជាអ្វីដែលព្រះជាម្ចាស់សព្វព្រះទ័យ»។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

ដោយ​សង្ឃឹម​ថា​​ អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​នឹង​បាន​ដោះ​ឲ្យ​រួច​

អ្នកអាចបកប្រែឃ្លានេះ ក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ព្រោះព្រះជាម្ចាស់បានដឹងថា ទ្រង់នឹងសង្រ្គោះអ្វីដែលជាស្នារព្រះហស្ថរបស់ទ្រង់។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

​ពី​ភាព​ជា​បាវបម្រើ

លោកប៉ូលនិយាយពីភាពឥតប្រយោជន៍នៃអ្វីៗទាំងអស់ដែល រងឥទ្ធិពលមកពីបាប ដូចជារូបកាយដែលស្លាប់ ហើយរលួយទៅ។ បន្ទាប់មក លោកនិយាយអំពីអ្វីៗទាំងអស់ដែលមានបទពិសោធន៍ដូចគ្នា ប្រសិនបើពួកគេធ្លាប់បម្រើចៅហ្វាយនោះ។ ការបកប្រែផ្សេងទៀតៈ «ពីភាពស្អុយរលួយ និងសេចក្តីស្លាប់»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ទៅឯ​សេរីភាព​នៃ​សេចក្ដី​រុងរឿងជាបុត្រ​ព្រះជាម្ចាស់​

«ហើយទ្រង់នឹងរំដោះពួកគេ ពេលដែលទ្រង់ប្រទានសិរីរុងរឿងទៅក្នុងរាជ្យបុត្រារបស់ទ្រង់»។

យើង​ដឹង​ហើយ​ថា មក​ទល់​ថ្ងៃ​នេះ ពិភព​លោក​ទាំង​មូល​កំពុង​តែ​ស្រែក​ថ្ងូរ និង​ឈឺ​ចុក​ចាប់

ការបង្កើតគឺប្រៀបបាននឹងមនុស្សស្រីដែលឈឺចាប់ កំឡុងពេលដែលហៀប​នឹងសម្រាលកូន។ ការបកប្រែផ្សេងទៀតៈ «យើងដឹងហើយថា អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក ត្រូវការសេរីភាព ហើយឈឺចុកចាប់ដូចជាស្រ្តីហៀប​នឹងសម្រាលបុត្រ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)