km_tn/rom/08/12.md

3.1 KiB

ដូច្នេះ

«ព្រោះ អ្វីដែលខ្ញុំទើបនឹងប្រាប់អ្នករាល់គ្នាជាការពិត»។

បងប្អូន

ពាក្យនេះសំដៅដល់អ្នកដើរតាមព្រះគ្រិស្ត រួមទាំងបុរស និងស្ត្រី។

យើងគឺជាកូនបំណុល

លោកប៉ូលកំពុងនិយាយអំពីការគោរពស្តាប់បង្គាប់ ដែលដូចជាការសងបំណុល។ ការបកប្រែផ្សេងទៀត «យើងត្រូវគោរព»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ប៉ុន្តែ មិនមែនកូនបំណុលខាងសាច់ឈាម គឺរស់នៅតាមសាច់ឈាមឡើយ

លោកប៉ូលកំពុងនិយាយអំពីការគោរពស្តាប់បង្គាប់ ដែលដូចជាការសងបំណុល។ ការបកប្រែផ្សេងទៀត «យើងត្រូវគោរព»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រោះប្រសិនបើអ្នករស់តាមសាច់ឈាម

លោកប៉ូលនិយាយម្តងទៀតអំពីការគោរព ដែលដូចជាការសងបំណុល។ អ្នកអាចរាប់បញ្ចូលទាំងសង្កត់ធ្ងន់លើពាក្យ «កូនបំណុល»។ ការបកប្រែផ្សេងទៀត «ប៉ុន្តែ យើងមិនមែនជាកូនបំណុលខាងសាច់ឈាមនោះទេ ហើយយើងក៏មិនត្រូវគោរពបំណងនៃអំពើបាបរបស់យើងដែរ»។ (សូមមើលៈ [[rc:///ta/man/translate/figs-ellipsis]] និង [[rc:///ta/man/translate/figs-metaphor]])

អ្នកនឹងស្លាប់

«អ្នកពិតជាត្រូវញែកចេញពីព្រះជាម្ចាស់»។

ប៉ុន្តែ ប្រសិនបើអ្នករស់នៅខាងវិញ្ញាណវិញ អ្នកនឹងស្លាប់ខាងឯការប្រព្រឹត្តខាងរូបកាយ

លោកប៉ូលមានប្រសាសន៍អំពី «មនុស្សចាស់» ត្រូវឆ្កាងជាមួយព្រះគ្រិស្ត​ ជាមនុស្សដែលទទួលខុសត្រូវលើចំណង់បាបរបស់គាត់។ ការបកប្រែផ្សេងទៀតៈ «ប៉ុន្តែ ដោយសារអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ​ អ្នកលែងគោរពចំណង់នៃអំពើបាបរបស់អ្នកទៀត»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)