km_tn/rom/08/06.md

1.4 KiB

ប្រយោគភ្ជាប់

លោកប៉ូលបន្តបង្ហាញភាពខុសគ្នារវាងសាច់ឈាម ​​និងវិញ្ញាណដែលយើងមានឥឡូវនេះ។

គំនិតខាងសាច់ឈាម...គំនិតខាងវិញ្ញាណ

នៅទីនេះលោកប៉ូលនិយាយអំពីទាំង «ខាងសាច់ឈាម» និង «ខាងវិញ្ញាណ» ដែលហាក់ដូចជាមនុស្សដែលមានជីវិតរស់នៅ។ ការបកប្រែផ្សេងទៀតៈ «របៀបដែលមនុស្សបាបគិត...របៀបដែលមនុស្សស្តាប់ព្រះវិញ្ញាណបរិសុទ្ធគិត» (សូមមើលៈ rc://*/ta/man/translate/figs-personification)

សេចក្តីស្លាប់

ពាក្យនេះមានន័យសំដៅដល់ការញែកមនុស្សចេញពីព្រះជាម្ចាស់។

អស់អ្នកដែលនៅក្នុងសាច់ឈាម

ឃ្លានេះសំដៅដល់មនុស្សដែលធ្វើអ្វីៗតាមធម្មជាតិជាមនុស្សបាបរបស់គេប្រាប់ពួកគេ។