km_tn/rom/08/03.md

4.1 KiB
Raw Permalink Blame History

ដ្បិត អ្វីដែលក្រឹត្យវិន័យមិនអាចធ្វើបាន គឺដោយសារភាពខ្សោយនៃសាច់ឈាម ប៉ុន្តែ ព្រះជាម្ចាស់អាចធ្វើបាន

នៅទីនេះ ក្រឹត្យវិន័យបានពណ៌នាដូចជាមនុស្សម្នាក់ ដែលមិនអាចបំបែកអំណាចអំពើបាបបាន។ ការបកប្រែផ្សេងទៀតៈ «ក្រឹត្យវិន័យមិនមានអំណាចបញ្ឈប់យើងពីការប្រព្រឹត្តបាបបានទេ ព្រោះអំណាចនៃអំពើបាបដែលមានក្នុងយើងនោះខ្លាំង។ ប៉ុន្តែព្រះជាម្ចាស់មិនបានបញ្ឈប់យើងពីការប្រព្រឹត្តបាបនោះទេ។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

ដោយសារសាច់ឈាម

«ដោយសារធម្មជាតិបាបរបស់មនុស្ស»។

ព្រះអង្គបានចាត់ព្រះបុត្រារបស់ព្រះអង្គផ្ទាល់នៅក្នុងនិស្ស័យជាមនុស្សមានបាបខាងសាច់ឈាម... ជាយញ្ញបូជាលោះបាប ហើយព្រះអង្គត្រូវបានកាត់ទោសចំពោះបាប

ព្រះបុត្រារបស់ព្រះជាម្ចាស់ជាយញ្ញបូជាអស់កល្ប ធួននឹងព្រះពិរោធន៍របស់ព្រះជាម្ចាស់សម្រាប់អំពើបាបរបស់យើង ដោយថ្វាយព្រះអង្គទ្រង់និងព្រះជន្មជាមនុស្សជាយញ្ញបូជាអស់កល្បសម្រាប់បាប។

ព្រះបុត្រា

នេះជាឋានះដ៏សំខាន់បំផុតសម្រាប់ព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះ។ (សូមមើលៈ rc://*/ta/man/translate/guidelines-sonofgodprinciples)

នៅក្នុងនិស្ស័យជាមនុស្សមានបាបខាងសាច់ឈាម

«ដែលមើលទៅដូចជាមនុស្សដទៃទៀតដែលជាមនុស្សបាប»។

ឲ្យធ្វើជាយញ្ញបូជាលោះបាប

«ដូច្នេះ ទ្រង់អាចសុគតជាយញ្ញបូជាសម្រាប់បាបរបស់យើង»។

ហើយព្រះអង្គត្រូវបានកាត់ទោសចំពោះបាបនៅក្នុងសាច់ឈាម

«ហើយព្រះជាម្ចាស់បំផ្លាញអំណាចបាបតាមរយៈព្រះកាយរបស់ព្រះរាជ្យបុត្រារបស់ទ្រង់»។

ដើម្បីឲ្យតម្រូវតាមក្រឹត្យវិន័យ អាចបានសម្រេចនៅក្នុងយើង

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត «យើងអាចសម្រេចនូវអ្វីដែលក្រឹត្យវិន័យតម្រូវ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

យើងគឺជាអ្នកដែលដើរមិនមែនដោយសាច់ឈាមទេ

«យើងគឺជាអ្នកដែលមិនគោរពតាមចំណង់បាបរបស់យើង»។

ប៉ុន្តែ ដោយវិញ្ញាណវិញ

«ប៉ុន្តែ ជាអ្នកដែលគោរពព្រះវិញ្ញាណបរិសុទ្ធ»។