km_tn/rom/07/24.md

2.9 KiB

តើអ្នកណារំដោះខ្ញុំចេញពីរូបកាយដែលស្លាប់នេះបាន?

លោកប៉ូលប្រើសំណួរនេះដើម្បីបង្ហាញការរំភើបចិត្តយ៉ាងខ្លាំង។ អ្នកក៏អាចប្រើជាសញ្ញាឧទាន ឬជាសំណួរដើម្បីបង្ហាញការរំភើបចិត្ត តាមភាសារបស់អ្នកនៅទីនេះ។ ការបកប្រែផ្សេងទៀតៈ «ខ្ញុំចង់ឲ្យមានអ្នកណាម្នាក់រំដោះខ្ញុំ ចេញពីការគ្រប់គ្រងនៃចំណង់របស់រូបកាយខ្ញុំ!» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

រូបកាយដែលស្លាប់នេះ

នេះជាការប្រៀបធៀបដែលបញ្ជាក់ថា រូបកាយដែលនឹងជួបប្រទះសេចក្កីស្លាប់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ប៉ុន្តែ អរគុណដល់ព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើង

នេះជាចម្លើយនៃសំណួរ ដែលនៅក្នុងខ ៧ៈ២៤។

ដូច្នេះ ខ្ញុំខ្លួនឯងបម្រើក្រឹត្យវិន័យរបស់ព្រះជាម្ចាស់នៅក្នុងគំនិតរបស់ខ្ញុំហើយសាច់ឈាមរបស់ខ្ញុំវិញបែរជាបម្រើគោលការណ៍បាបវិញ។

គំនិត និងសាច់ឈាម ត្រូវបានប្រើនៅទីនេះ ដើម្បីបង្ហាញការប្រៀបធៀបរវាងការបម្រើក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ឬគោលការណ៍របស់អំពើបាប។ ជាមួយគំនិត ឬការយល់ដឹង មនុស្សអាចជ្រើសរើសការគោរពព្រះជាម្ចាស់ជាមួយសាច់ឈាម ឬ ធម្មជាតិជាមនុស្សដើម្បីបម្រើអំពើបាប។ ការបកប្រែផ្សេងទៀតៈ «គំនិតរបស់ខ្ញុំជ្រើសរើសការបម្រើព្រះជាម្ចាស់ ប៉ុន្តែ សាច់ឈាមរបស់ខ្ញុំបែរជាជ្រើសរើសគោរពបាបទៅវិញ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)