km_tn/rom/07/04.md

2.1 KiB

ដូច្នេះ

វាមានទំនាក់ទំនងទៅនឹង ៧:១។

បងប្អូន

សំដៅដល់គ្រិស្តបរិស័ទទាំងអស់ ដែលរួមទាំងបុរស និងស្រ្តី។

អ្នកក៏បានធ្វើឲ្យស្លាប់នៅក្នុងក្រឹត្យវិន័យដែរ តាមរយៈព្រះកាយរបស់ព្រះគ្រិស្ត

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ ​«អ្នកក៏បានស្លាប់ក្នុងក្រឹត្យវិន័យ ហើយតាមរយៈព្រះគ្រិស្តនៅពេលទ្រង់បានសុគតនោះលើឈើឆ្កាង»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ដើម្បីឲ្យយើងអាចបង្កើតផលផ្លែថ្វាយព្រះជាម្ចាស់

ពាក្យ «ផលផ្លែ» នៅទីនេះជាការប្រៀបធៀប ដែលបញ្ជាក់ពីសកម្មភាពដែលគាប់ព្រះទ័យព្រះជាម្ចាស់។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «យើងអាចធ្វើកិច្ចការទាំងឡាយដែលគាប់ព្រះទ័យព្រះជាម្ចាស់»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដើម្បីបង្កើតផលជាសេចក្តីស្លាប់

ពាក្យ «ផលផ្លែ» នៅទីនេះគឺជាពាក្យប្រៀបធៀបដែលសំដៅដល់ ការរស់នៅក្នុងជីវិតដែលពេញដោយអំពើបាប។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)