km_tn/rom/06/22.md

2.4 KiB

ប៉ុន្តែ នៅពេលនេះ អ្នកត្រូវបានដោះឲ្យមានសេរីភាពពីបាប ហើយគឺជាអ្នកបម្រើរបស់ព្រះជាម្ចាស់វិញ

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ប៉ុន្តែ ឥឡូវនេះព្រះគ្រិស្តបានរំដោះអ្នកពីបាប និងបានផ្សារភ្ជាប់អ្នកនឹងព្រះជាម្ចាស់»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ជាលទ្ធផលគឺបានជីវិតអស់កល្បជានិច្ច

«ហើយលទ្ធផលនៃការទាំងអស់គឺអ្នកនឹងមានជីវិតដ៏អស់កល្បជាមួយនឹងព្រះជាម្ចាស់»។

ឈ្នួលនៃបាបគឺជាសេចក្តីស្លាប់

ពាក្យ «ឈ្នួល» សំដៅដល់ការចំណាយឲ្យអ្នកណាម្នាក់សម្រាប់ការងាររបស់ពួកគេ។ «ប្រសិនបើ អ្នកបម្រើអំពើបាប អ្នកនឹងបានទទួលថ្លៃឈ្នួលជាសេចក្តីស្លាប់ខាងវិញ្ញាណ»​ ឬ «ប្រសិនបើ អ្នកនៅតែបន្តប្រព្រឹត្តអំពើបាបព្រះជាម្ចាស់នឹងដាក់ទោសអ្នកដោយសេចក្តីស្លាប់ខាងវិញ្ញាណ»។

ប៉ុន្តែ អំណោយទាននៃព្រះជាម្ចាស់វិញគឺជាជីវិតអស់កល្បជានិច្ចនៅក្នុងព្រះគ្រិស្តយេស៊ូជាព្រះអម្ចាស់នៃយើង

«ប៉ុន្តែ ព្រះជាម្ចាស់ប្រទានអំណោយទានជាជីវិតអស់កល្បជានិច្ចដល់អស់អ្នកដែលនៅក្នុងព្រះគ្រិស្តយេស៊ូ ជាអម្ចាស់នៃយើង»។