km_tn/rom/06/17.md

3.2 KiB

ប៉ុន្តែ សូមអរគុណដល់ព្រះជាម្ចាស់!

«ប៉ុន្តែខ្ញុំអរព្រះគុណព្រះជាម្ចាស់!»

ព្រោះអ្នកធ្លាប់ជាអ្នកបម្រើរបស់បាប

នៅទីនេះពាក្យ «បាប» ដូចជាចៅហ្វាយដែលអ្នកបម្រើគួរបម្រើ។ «បាប» ក៏សំដៅដល់អំណាចដែលរស់នៅក្នុងយើងដែលធ្វើឲ្យយើងជ្រើសរើសការប្រព្រឹត្តបាប។ ការបកប្រែផ្សេងទៀតៈ «អ្នកធ្លាប់ជាអ្នកបម្រើរបស់អំណាចអំពើបាប»។ (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-metonymy]])

ប៉ុន្តែ អ្នកបានស្តាប់បង្គាប់ពីចិត្ត

នៅទីនេះពាក្យ «ចិត្ត» សំដៅដល់ការមានសេចក្តីត្រង់ក្នុងចំណង់ដែលធ្វើអ្វីមួយ។​ ការបកប្រែផ្សេងទៀតៈ «ប៉ុន្តែ អ្នកពិតជាបានគោរព»។​(សូមមើលៈ rc://*/ta/man/translate/figs-metonymy)

តាមគំរូនៃសេចក្តីបង្រៀនដែលបានប្រគល់ដល់អ្នក

នៅទីនេះពាក្យ «គំរូ» សំដៅដល់ផ្លូវនៃជីវិតដែលដឹកនាំទៅកាន់សេចក្តីសុចរិត។ អ្នកជឿត្រូវផ្លាស់ប្តូរផ្លូវជីវិតចាស់របស់ពួកគេ ដើម្បីភ្ជាប់ផ្លូវថ្មីនៃជីវិតដែលអ្នកដឹកនាំគ្រិស្តបរិស័ទបានបង្រៀនពួកគេនេោះ។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែផ្សេងទៀតៈ «ការបង្រៀនដែលអ្នកដឹកនាំគ្រិស្តបរិស័ទបានផ្តល់ឲ្យអ្នក»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

អ្នកបានមានសេរីភាពពីបាបហើយ

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។​ ការបកប្រែតាមរបៀបផ្សេងទៀត «ព្រះគ្រិស្តបានរំដោះអ្នកពីអំណាចនៃអំពើបាប»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ជាអ្នកបម្រើនៃសេចក្តីសុចរិតវិញ

«ឥឡូវនេះអ្នកជាអ្នកបម្រើសម្រាប់អ្វីដែលត្រឹមត្រូវ»។